លោកស្រី​ហារី​ស​ជា​បេក្ខជន​ឈានមុខ​គេ​ដើម្បី​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​លោក​ត្រាំ​ឆ្នាំ​២០២០

579
ចែករម្លែក

​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ឆ្នាំ​២០២០ លោកស្រី​កា​ម៉ា​ឡា ហារី​ស (Kamala Harris) បាន​ណែនាំ​ខ្លួន​ជា​លើកដំបូង​ដល់​អ្នកបោះឆ្នោត​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មករា ដោយ​បង្ហាញ​ភាពខុសគ្នា​ស្រឡះ​ធៀប​នឹង​លោក​ដូ​ណា​ល់ ត្រាំ ដោយ​ចេញមក​និយាយ​ការពារ​យ៉ាងរឹងមាំ​នូវ​មុខតំណែង​ឡើង​តាម​ថ្នាក់​របស់លោក​ស្រី នៅ​មួយថ្ងៃ​បន្ទាប់ពី​ការប្រកាស​ជា​ផ្លូវការ​របស់លោក​ស្រី​ដើម្បី​ប្រជែង​តំណែង​នៅ​សេត​វិមាន​។​

​ដោយ​ចាប់ផ្តើម​យុទ្ធនាការ​របស់លោក​ស្រី​មួយ​ឆ្នាំមុន​ការបោះឆ្នោត​បឋម​នឹង​មកដល់ ព្រឹទ្ធសមាជិក​របស់​ប​ក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋកា​លី​ហ្វ័​រ​ញ៉ា​រូបនេះ​បាន​វ៉ា​នាំមុខ​បេក្ខជន​ដទៃទៀត​ក្នុង​បក្ស​រួចទៅហើយ​ក្នុងការ​ប្រណាំង​ដើម្បី​ក្លាយជា​បេក្ខជន​ឈានមុខ​គេ​។​

​វា​នឹង​ជាស​ង្វៀន​បើកចំហ​មួយ​ដែល​នឹង​ឃើញ​បេក្ខជន​រាប់សិប​នាក់​ស្វែងរក​ប្រជែង​គ្នា​ដើម្បី​បណ្តេញ​ប្រធានាធិបតី​ត្រាំ​។​

​លោកស្រី​ហារី​ស​ភ្លាមៗ​បានធ្វើ​យុទ្ធនាការ​ទៅកាន់​រដ្ឋ​អាយ​អូ​វ៉ា ដែលជា​រដ្ឋ​បោះឆ្នោត​ដំបូង​គេ​ក្នុង​ដំណើរការ​តែងតាំង​បេក្ខជន​ប្រចាំ​បក្ស ដោយ​រៀបចំ​ផ្សាយ​តាម​ទូរទស្សន៍​ពីសា​ល​មួយ​នៅក្នុង​ទីក្រុង​ដេ​សម៉​យ (Des Moines) កន្លែង​ដែល​លោកស្រី​ឃោសនា​ថា​រដ្ឋបាល​ត្រាំ​គឺជា “​អ្នក​បង្កាត់ភ្លើង​” រើសអើង​ពូជសាសន៍ និង​ស្វះស្វែង​ធ្វើ​ឱ្យគេ​មើលទៅ​ជនអន្តោប្រវេសន៍​វ័យក្មេង​ជា​ពួក​ជ្រុលនិយម​។​

​លោកស្រី​បាន​ប្រាប់​ហ្វូងមនុស្ស​មួយ​នៅ​សាកលវិទ្យាល័យ​ដ្រេ​ក (Drake University) ថា “​មានការ​ងារ​ច្រើនណាស់​ត្រូវធ្វើ​” ខណៈ​ដោះស្រាយ​យ៉ាង​ឆ្លាត​វៃ​អំពី​បញ្ហា​ថែទាំ​សុខភាព កំណែទម្រង់​យុត្តិធម៌​ព្រហ្មទណ្ឌ សុវត្ថិភាព​កាំភ្លើង និង​សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។

​ហ្វូងមនុស្ស​ជាង ២០.០០០ នាក់​បាន​មើល​លោកស្រី​ចាប់ផ្តើម​យុទ្ធនាការ​របស់គាត់​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​អូកលែន រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Starbucks លោក​មហាសេដ្ឋី ហូ​វ៉ាត ស្សូ​លហ៍ (Howard Schultz) ក៏​ត្រៀមខ្លួន​ប្រជែង​ជាមួយនឹង​លោកស្រី​ហារី​ស​ផងដែរ​ដើម្បី​ផ្តួល​លោក​ត្រាំ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​កា​ម៉ា​ឡា ហារី​ស