លោកស្រី​ឧបនាយក​រដ្ឋ​ម​ន្រី្ត​អុជ​ធូប​ថ្វាយ​គ្រឿង​សក្ការៈ​និង​បួងសួង​ព្រះអង្គ​ចតុមុខសុំឱ្យ​កម្ពុ​ជាមាន​សេចក្តីសុខ​

184
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយក​រដ្ឋ​ម​ន្រី្ត​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​អញ្ជើញ​អុជ​ធូប​ថ្វាយ​គ្រឿង​សក្ការៈ​និង​បួងសួង​ព្រះអង្គ​ចតុមុខ​នៅ​ភូមិ​តា​សែង​ឃុំ​រណ​សិ​រ្យ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​

លោកស្រី ម៉ែន សំអន បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ​សម្តេច​យាយទួត​មុនីនាថ​សីហនុ​។​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​និង​ជូនពរ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។

ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​ព្រឹទ្ធសភា​រដ្ឋសភា​ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​សូមឱ្យ​ជួប​សេចក្តី​សុខសន្តិភាព​និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។​ជាពិសេស​សូមឱ្យ​ប្រទេសជាតិ​រួចផុត​ពី​ជំងឺ​ដ​ង្កា​ត់ គ្រោះកាច​ចង្រៃ ចៀស​ផុតពី​គ្រោះរាំងស្ងួត និង​មាន​សេចក្តី​សម្បូរ​សប្បាយ​ជានិច្ច​និរន្ត​។​

​លោកស្រី​ក៏បាន​ជាមួយ​សំណេះសំណាល​កងកម្លាំង​ប្រចាំការ​នៅ​តំបន់​នោះ ក៏ដូចជា​ឆ្មាំ​ប្រាសាទ និង​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ថែរក្សា​សុខភាព​ស្របពេល​ដែល​ពិភពលោក​កំពុងតែ​រីក​រាលដាល​ជំងឺ COVID-19 និង​រួមគ្នា​ថែរក្សា​ប្រាសាទ​ដែលជា​មរតក​របស់​ដូនតា​យើង​ឱ្យបាន​គង់វង្ស​។​

​សូម​រំលឹកថា​គម្រោងកា​រ​ជួសជុល​ប្រាសាទ​ចតុមុខ​នេះ​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៨​ក្រោម​ការឧបត្ថម្ភ​ពី​សំណាក់​លោកស្រី​ម៉ែន​សំអន​ដោយមាន​ការឧបត្ថម្ភ​និង​គាំទ្រ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រមទាំង​មានការ​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាងច្រើន​ពី​សប្បុរសជន​ផងដែរ​៕S/​