លោកស្រី ខៀវ ស៊ីណា​ជា ចាន់តូ ទៅ​ឧបត្ថម្ភ​វត្ត​គិរី​ធម្មរាជ ដែល​កំពុងតែ​ខ្វះខាត​ដោយ​ទឹកចិត្ត​ជ្រះថ្លា​

228
ចែករម្លែក
លោកស្រី ខៀវ ស៊ីណា​ជា ចាន់តូ ទៅ​ឧបត្ថម្ភ​វត្ត​គិរី​ធម្មរាជ ដែល​កំពុងតែ​ខ្វះខាត​ដោយ​ទឹកចិត្ត​ជ្រះថ្លា​

ដោយៈ​បញ្ញា​សាស្ត្រ​/កំពង់ឆ្នាំងៈ​បន្ទាប់ពី​បានដឹង​អំពី​ភាព​អត្តខាត់​ពិស​ស​នៅក្នុង​រដូវ​បុណ្យ​ភ្ជុំ បិណ្ឌ​របស់​ព្រះសង្ឃ​វត្ត​គិរី​ធម្មរាជ​ភ្លាម នៅ​ថ្ងៃទី​១៨ ខែកញ្ញា​ឆ្នាំ​២០១៩​លោកស្រី​ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ និង​សហការី​បាន​នាំយក​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​បរិក្ខា​និង​បច្ច័យ​ទៅកាន់​វត្ត​ជនបទ​មួយ​នេះ​ដើម្បី​ជួយ​សម្រាល​ការលំបាក​ខ្វះខាត​របស់​ព្រះសង្ឃ​នៅ​ទី​អារាម​នេះ​ប្រកបដោយ​សុទ្ធា​ជ្រះថ្លា​បំផុត​។​វត្ត​គិរី​ធម្មរាជ ជាទី​អារាម​ស្ថិតនៅ​ជើងភ្នំ​នៅ​ភូមិ​ស្រាង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេ​ត្កំ​ពង់​ឆ្នាំង​។​

យោង​តា​ព័ត៌មាន​របស់​បណ្តាញ​សង្គម​បានបញ្ជាក់​ថាវ​ត្ត​គិរី​ធម្មរាជ​ឆ្នាំនេះ​ក៏​ដូច​ឆ្នាំ​កន្លង​
​មក​ដែរ​តែងតែ​ជួប​ការខ្វះខាត​ចង្ហាន់​ដោយសារ​មិនសូវ​សម្បូរ​មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើង​
​វត្ត​ក៏​ដូច​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផងដែរ​និង​គ្មាន​វេន​កាន់បិណ្ឌ​នោះដែរ​។​

​ក្រោយ​ឃើញ​ព័ត៌មាន​នេះ​មក​នៅ​ទី​១៨​ខែកញ្ញា​នេះ​គេ​សង្កេតឃើញ​មាន​ពុទ្ធបរិស័ទ​មក​ច្រើន​ខុសពី​ធម្មតា​ដែល​មិន​នឹក​ ​ស្មាន​ដល់​ទាល់តែសោះ​ដែល​ញ៉ាំង​ឲ្យ​ព្រះអង្គ ហឿន​សុវណ្ណ​រ៉ា​ចៅអធិការ​វត្ត​វត្ត​គិរី​ធម្មរាជ​មានទឹក​ព្រះទ័យ​រំភើប រីករាយ​ឥតឧបមា​ដោយ​ឃើញ​ទឹកចិត្ត​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​អញ្ជើញ​មក​ចូលរួម​គាំពារ​ឧបត្ថម្ភ​តាម​កម្លាំង​សទ្ធា​ធ្វើ​ឲ្យ​ព្រះសង្ឃ​ទាំង​៣៥​អង្គ​មាន​ចង្ហាន់​ឆាន់​និង​លែង​កណ្តោចកណ្តែង​ដូចពេលមុនៗ​ទៀត​។​

លោកស្រី ខៀវ ស៊ីណា​ជា ចាន់តូ ទៅ​ឧបត្ថម្ភ​វត្ត​គិរី​ធម្មរាជ ដែល​កំពុងតែ​ខ្វះខាត​ដោយ​ទឹកចិត្ត​ជ្រះថ្លា​


នៅ​ទី​អារាម​នេះ​លោកស្រី​ខៀវ​ស៊ីណា​ជា​ចាន់តូ​មានប្រសាសន៍ថា​ដើម្បី​រក្សា​ការពារ​និង​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ឲ្យ​បាន​គង់វង្ស​និង​កាន់តែ​ទទួលបាន​ការចូលរួម​ពី​ប្រជា​ពុទ្ធបរិស័ទ​ព្រះសង្ឃ​គ្រប់​អង្គ​ត្រូវគោរព​ប្រតិបត្តិ​ធម៌​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គឺ​ត្រូវមាន​ការប្រាស្រ័យ​ទាក់ទង​ឲ្យ​បានល្អ​ជាមួយ​ប្រជាជន​ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ក៏​ដូច​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​។
ដើម្បី​ចូលរួម​ទ្រ​ទ្រ​ង​ដល់​ព្រះសង្ឃ​ក្នុងអំឡុង​រដូវ​វ​ស្សានិ​ង​រដូវ​បុណ្យ​ភ្ជុំ បិណ្ឌ​នេះ​នៅក្នុង​ឱកាស​នោះ​លោកស្រី​ខៀវ ស៊ីណា ជា​ចាន់តូ​បាន​ប្រគេន​ដល់​វត្ត​វត្ត​គិរី​ធម្មរាជ មាន​បច្ច័យ​ចំនួន​បី​លាន​រៀល និង ទេយ្យវត្ថុ មាន​អង្ករ ១០​បាវ​, ស្ករ ពីរ​បាវ ,​ទឹក​សុទ្ធ​១០​កេស​, ទឹកក្រូច​១០​កេស​,​ទឹក​ផ្លែឈើ​១០​កេស​, ទឹកដោះ​មួយ​កេស​គោ ,​មី ១០​កេស​, ត្រីខ​មួយ​កេស ,​ទឹកត្រី​ប្រាំ​យួរ​, ទឹកស៊ីអ៊ីវ​ប្រាំ​យួរ​,​ប៊ីចេង​បី​កញ្ចប់ ,​អំបិល​២០​គីឡូក្រាម និង​ចង្ហាន់​។​ដោយឡែក​សម្រាប់​វត្ត​សង្ឃ​មិត្ត​តារា​ម​ហៅ​វត្ត​ថ្ល​ក់​ត្របែក​បាន​ប្រគេន បច្ច័យ​កសាង​មួយ​លាន បច្ច័យ​កាន់បិណ្ឌ​ចំនួន​៩៥៥.០០០​រៀល​និង​ទេយ្យវត្ថុ​ចំនួន​១២​មុខ​ព្រមទាំង​ចង្ហាន់​៕សរន

លោកស្រី ខៀវ ស៊ីណា​ជា ចាន់តូ ទៅ​ឧបត្ថម្ភ​វត្ត​គិរី​ធម្មរាជ ដែល​កំពុងតែ​ខ្វះខាត​ដោយ​ទឹកចិត្ត​ជ្រះថ្លា​
លោកស្រី ខៀវ ស៊ីណា​ជា ចាន់តូ ទៅ​ឧបត្ថម្ភ​វត្ត​គិរី​ធម្មរាជ ដែល​កំពុងតែ​ខ្វះខាត​ដោយ​ទឹកចិត្ត​ជ្រះថ្លា​