លោកស្រី គី លំអង ភ័យ​ស្លន់ស្លោ រហូតដល់ប្រាប់លឺ ឡាយស្រេងថាFacebook​សីហា​​ជា Page នាយករដ្ឋមន្ត្រី

588

(​ភ្នំពេញ​)៖«​លោក លឺ ឡាយស្រេង និង​លោកស្រី គី លំអង ភ័យ​ស្លន់ស្លោរ ក្រោយ​ការប្រមាថ​ធ្ងន់ធ្ងរ​លើ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​និង​​សម្តេចក្រុមព្រះ​» នេះ​ជា​អ្វីដែល​ម្ចាស់​Facebook​ឈ្មោះ​សីហា​បាន​អះអាង​អមដោយ​ឃ្លី​ប​សម្លេង​នៅក្នុង​ទំព័រ​បណ្តាញ​សង្គម​​របស់ខ្លួន​កាលពី​ម្សិលមិញ​។​

​សូមបញ្ជាក់ថា​កាលពី​ម្សិលមិញ បន្ទាប់ពី​Facebook​ឈ្មោះ​សីហា​ទម្លាយ​សម្លេង​សន្ទនា​បែប​ប្រមាថ​ស្តេច​បច្ចុប្បន្ន​និង​សម្តេចក្រុមព្រះ​ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជុំវិញ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ម្ចាស់​Facebook​នេះ​អះអាងថា​ជាការ​សន្ទនា​រវាង​អតីត​​មន្ត្រីជាន់ខ្ពស់​ពីររូប គឺ​លោក​លឺ ឡាយស្រេង​និង​លោកស្រី គី លំអង រួចមក គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា គណបក្ស​ហ៊ុនស៊ិនប៉ិច​នឹង​ប្តឹង​ចំពោះ​សម្តី​ប្រមាថ​នេះ ជាហេតុ​នាំអោយ​លោកស្រី​​គី លំអង ប្រញាប់​តេ​ទៅ​លោក លឺ ឡាយស្រេង អោយចេញ​ផេ​កថា​លោកស្រី​អត់​មាន​ទាក់ទង​អី​ទេ​។​

Facebook​សីហា​សរសេរ​ដូច្នេះ​ថា​«​លោកស្រី គី លំអង ទទួលស្គាល់​ការពិត អំពី​ការប្រមាថ​ព្រះមហាក្សត្រ ដែល​ផេ​ក​សីហា បាន​ទម្លាយ​​ការសន្ទនា​គ្នា​ជាមួយ​លោក លឺ ឡាយស្រេង កាលពី​ព្រឹក​មិញ​។ នេះ​បើ​យោងតាម​ការ​បែកធ្លាយ​ជាថ្មី​នៃ​ការឆ្លើយ​ឆ្លង​គ្នា​ជាមួយ​លោក លឺ ឡាយស្រេង នៅ​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧​នេះ​។​

​លោកស្រី គី លំអង បាន​តេ​ទៅ​លោក លឺ ឡាយស្រេង កាលពី​វេលា​ម៉ោង​ប្រមាណ​២ និង​៣០​នាទី​រសៀល​ថ្ងៃនេះ​ជាមួយនឹង​ការ​ទទួលស្គាល់ថា​ រូបគាត់​ពិតជា​បាន​ទាក់ទង​ឆ្លើយឆ្លង​គ្នា និង​បាន​ប្រើពាក្យ​សម្តី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ព្រះមហាក្សត្រ​ប្រាកដ​មែន​។​ជាមួយនឹង​ការ​ភ័យ​ស្លន់ស្លោរ ដែល​រូបគាត់​អាច​ប្រឈមមុខ​នឹង​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​គ្នា​ជាមួយ​លោក លឺ ឡាយស្រេង ដែល​ផេ​ក សីហា បាន​ទម្លាយ​អំពី​ការប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ និង​ការជេរប្រមាថ​ទៅលើ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ​ផង​នោះ លោកស្រី គី លំអង បាន​សុំ​ឲ្យ​លោក លឺ ឡាយស្រេង ជួយ​គាត់​ផង​។ លោកស្រី គី លំអង បាន​និយាយថា ៖ បង​ឯង​ជួយ​ខ្ញុំ​បន្តិច​បង ផេ​ក​សីហា គេ​ចេញ​ថា បង​ឯង​និយាយ​ជាមួយ​ខ្ញុំ មើលងាយ​ព្រះមហាក្សត្រ​អី សូម​បង​ឯង​ជួយ​ខ្ញុំ​ផង​បង​អើយ​។ លោក លឺ ឡាយស្រេង សួរថា​ម៉េច​? លោកស្រី គី លំអង ឆ្លើយថា សីហា គេ​ចេញ Page បង្ហោះ​ផ្សាយ​ថា លឺ ឡាយស្រេង និយាយ​មើលងាយ​ព្រះមហាក្សត្រ បង​ឯង​ជួយ​ចេញ Page​ថា​ខ្ញុំ​អត់​​បាន​ទាក់ទង​អី​ទេ គ្រាន់​ថា​ព្រះអង្គ​លោក​មិន​ហ៊ាន​ទេ ព្រឹក​មិញ​ខ្ញុំ​ថា​សម្តេចនាយក​រដ្ឋមន្ត្រី​គាត់​មានគុណ​សម្បត្តិ​ណាស់​ប៉ុន្តែ​អា​មី​អា​ថោង​​ចេះតែ​ចាក់រុក បង​ឯង​ជួយ​ខ្ញុំ​បន្តិច​មក​»​។​

Facebook​សីហា​បាន​សរសេរ​បន្តទៀតថា លោកស្រី គី លំអង បាន​និយាយ​ស្នើសុំ​ឲ្យ​លោក លឺ ឡាយស្រេង ជួយ​ចេញ​ការ​ស្រាយ​បំភ្លឺថា រូបគាត់ « ជំទាវ លំអង គ្មាន​ទាក់ទង​អី​ជាមួយ​លោក លឺ ឡាយ​ទេ ដោយសារ​ពួកម៉ាក់ ដោយសារ​ធ្វើការ​ចេះតែមាន​យោបល់​ទៅណា៎ និង​ថា រូបគាត់​មិនបាន​មើលងាយ​ទេ កុំឱ្យ​មានរឿង​ដល់​ខ្ញុំ​បង​អើយ ខ្ញុំ​អត់​មានមុខ​របរ​អី​ទេ គេ​ធ្វើបាប​ខ្ញុំ​ងាប់​ហើយ​បង ខ្ញុំ​បិទ Facebook ខ្ញុំ​ហើយ​នេះ​។ លោក លឺ ឡាយស្រេង ថា​អត់​ទេ​។ លោកស្រី គី លំអង ថា​បង​ឯង​ចេញ​មួយ​ប្លង់​ទៅ​….​។ លោក លឺ ឡាយស្រេង ថា​អឺ​! OK​។ អើៗ មិន​អី​ទេៗ​ៗ​។ គី លំអង ថា​បង​ឯង​ជួយ​ខ្ញុំ​បន្តិច​ទៅ​បង ខ្ញុំ​មានរឿង​ហើយ​។ លឺ ឡាយស្រេង ថា OK Ok​។ លោកស្រី គី លំអង​បាន​​ជំ​រុញអោយ​សុំទោស​ថា យើង​មិនបាន​មើលងាយ​ព្រះមហាក្សត្រ​ទេ ទាល់តែ​ចេញ Page មួយ​សុំទោស​លោក នាយករដ្ឋមន្ត្រី​អី​ទៅ​។​ជាមួយ​​នឹង​ការ​ភ័យ​ស្លន់ស្លោរ​ខ្លាំងពេក លោកស្រី គី លំអង បែរជា​យល់ថា ផេ​ក​ដែល​បាន​ផ្សព្វផ្សាយ​អំពី​ការប្រមាថ​ព្រះមហាក្សត្រ​នោះ ថា ជា Page នាយករដ្ឋមន្ត្រី ចោទ​លោ​ស្រី​ទៅវិញ​»៕​ដោយ​៖​វាសនា​

​សូម​ស្តាប់​ការ​បែកធ្លាយ​សំឡេង​ឆ្លើយឆ្លង​គ្នា​ជាថ្មី​រវាង​លោក លឺ ឡាយស្រេង ជាមួយ​លោកស្រី គី លំអងដូចតទៅ​៖

 

ស្តាប់ការសន្ទនាដើមដែល Facebook​សីហា​អះអាងថារវាងលឺ ឡាយស្រេង និងលោកស្រីគី លំអង៖