លោកស្រី ជា ខេង បញ្ជាក់ថា ពុំមាន​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី នៅ​ខេត្ត​រតនគីរី​

467

(​ភ្នំពេញ​)៖​បន្ទាប់ពី​ផេ​កហ្វេសប៊ុករ​ស្មី​កម្ពុជា​បាន​ផ្សាយ​ព័ត៌មាន​មួយ​ទាក់ទង​ទៅនឹង​បងប្អូន​ជនជាតិ​នៅ​ខេត្ត​រតនគីរី ចោទប្រកាន់​លោកស្រី ជា ខេង ដែល​គេ​ស្អា​ល់​ថា ភរិយា​លោក​រដ្ឋមន្ត្រីក្រសួង​ឧស្សា​កម្ម​និង​រ៉ែ រឿង​ដីធ្លី​នោះ លោកស្រី​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​ថា​មិន​ពិត​ទេ​និង​​ជាការ​យល់ច្រឡំ​។​​លោកស្រី​បាន​បញ្ជាក់ថា​លោកស្រី​មិនមាន​ដីធ្លី​ចម្ការ​អី​នៅ​ខេត្ត​រតនគីរី​ទេ​។​ប៉ុន្តែ​ថា អតីត​អ្នក​បើកឡាន​ជូន​លោកស្រី ឈ្មោះ ផេង គឺ​មនាង គាត់​បាន​ទៅធ្វើជា​មេការ​ដី​នៅ​ខេត្ត​នេះ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​ជនជាតិ​យល់ច្រឡំ​ថា ជា​ដី​របស់​លោកស្រី​។​លោកស្រី​បន្តថា​រឿងនេះ​​មិនមាន​ពាក់​ព័​ន្ទ​នឹង​លោកស្រី​ទេ សូមកុំ​យល់ច្រឡំ​។​

​លោកស្រី​បញ្ជាក់ទៀតថា លោកស្រី​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា នេះ​ជា​រឿង​យល់ច្រឡំ​។​

​ការឆ្លើយបំភ្លឺ​នេះ​ក្រោយពី​មានការ​ចុះផ្សាយ​ថា​លោកជំទាវ ជា​ខេង​បាន​រង​ការចោទប្រកាន់​ពី​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​ថា​កំពុងតែ​កាន់កាប់​ដោយ​ខុស​​ច្បាប់​នៅ​ដីព្រៃ​សហគមន៍​ចំនួន ៨០០​ហិកតា ស្ថិតនៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី តាមរយៈ​ការទិញ​ដោយ​លួចលាក់ និង​ឃុបឃិត​​គ្នា​៕​ដោយ​៖​មុនី​រ័ត្ន​/sn