លោកស្រី យ៉ាវ​វ៉ា​ផា បង​ប្អូនស្រី​របស់​លោក​ថាក់ស៊ីន បោះបង់​បក្ស​ភឿ​ថៃ និង ចាកចេញ​ពី​នយោបាយ​

3299
ចែករម្លែក

​លោកស្រី យ៉ាវ​វ៉ា​ផា វង់​សាវ៉ាត (Yaowapa Wongsawat ) បង​ប្អូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល​ស៊ីណា​វ៉ាត ២​នាក់​ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​នោះ​​បាន​ចាកចេញ​ពី​គណបក្ស​ភឿ​ថៃ​(Pheu Thai ) និង​នយោបាយ ។ នេះ​បើ​យោ​តាម លោក​សំ​ឆៃ វង់​សាវ៉ាត​( Somchai Wongsawat) ប្តី​របស់​លោកស្រី​។​

​លោក សំ​ឆៃ វង់​សាវ៉ាត​ដែល​ក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​ផង​ដែរ​នេះ បាន​និយាយ​ដូចនេះ នៅ​ការិយាល័យ​ធំ​របស់​បក្ស​នេះ ។​

​លោកស្រី យ៉ាវ​វ៉ា​ផា វង់​សាវ៉ាត មក​ពី​ក្រុម​អ្នកនយោបាយ​ល្បីៗ​បំផុត​នៅ​ប្រទេស​ថៃ​។ លោកស្រី គឺជា​បងប្អូន​ស្រី របស់ លោក ថាក់ស៊ីន​ស៊ីណា​វ៉ាត់ និង លោកស្រី​ យ៉ីង​ឡាក់ ស៊ីណា​វ៉ាត ដែល​អ្នក​ទាំង​២ ជា​អតីត​នាយករដ្ឋមន្ត្រី ដែល​ត្រូវបាន​ទម្លាក់​ចេញពី​អំណាច ហើយ​ពួកគេ បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ ហើយ​ឥឡូវ​​នេះ ពួក​គេ​នេះ ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​តាម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​

​លោក សំ​ឆៃ វង់​សាវ៉ាត បាន​និយាយថា ភរិយា​របស់​លោក​មិន​បាន​បង្ហាញ​ការចាប់អារម្មណ៍​លើ​មុខតំណែង​បក្ស​ទេ ពីព្រោះ គាត់​បាន​ចាកចេញ​ពី​នយោបាយ​។​

​នៅពេល​ត្រូវ​បាន​សួរ​ថា​ហេតុអ្វី​នោះ លោក បាន​និយាយថា ” វា​ការ​ល្អ​ជាង​នោះ អ្នក​គួរតែ​ទៅ​សួរ​គាត់​ទៅ “​។​

​លោកស្រី យ៉ាវ​វ៉ា​ផា វង់​សាវ៉ាត ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​សភា​សម្រាប់​ខេត្ត​ឈៀង​ម៉ៃ​ដោយ​គណបក្ស​ថៃ​រ៉ាក់​ថៃ​(Thai Rak Thai )​កាលពី​ឆ្នាំ​២០០១ ហើយ ឥឡូវនេះ គណបក្ស​នេះ​មិន​មាន​ទៀត​ទេ​៕ដោយ៖សុខា/sn

(​រូប​ពីឆ្វេង​ទៅ​ស្តាំ​) លោកស្រី យ៉ាវ​វ៉ា​ផា វង់​សាវ៉ាត លោកស្រី យ៉ាវ​វ៉ា​ផា វង់​សាវ៉ាត ស៊ីណា​វ៉ាត​លោកស្រី យ៉ីង​ឡាក់ ស៊ីណា​វ៉ាត ជា​បង​ប្អូនស្រី​របស់​លោក​ថាក់ស៊ីន