លោកស្រី រ៉ូ​ណា ស្មី​ត​៖ “​លទ្ធិប្រជាធិបតេយ្យ​ត្រូវមាន​បក្សប្រឆាំង​ចូលរួម​”

1701
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ នៅវេលា​ម៉ោង​៣​រសៀល​នេះ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ធ្វើ​សន្និសីទកាសែត​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​១០​ថ្ងៃ នៅ​កម្ពុជា​។​

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែងថា គេ​មិន​អនុញ្ញាត​ឲ្យ​ជួប​លោក​កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខណៈ​គេ​អនុញ្ញាត​ឲ្យ​ជួប​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ តួអង្គ​មួយចំនួន ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ សារព័ត៌មាន​មួយចំនួន ត្រូវបាន​បិទ និង​អង្គការ សមាគម​មួយចំនួន​ផ្អាក​សកម្មភាព​។ សូម​ឲ្យ​មានការ​ពិចារណា​ឡើងវិញ អំពី​ការហាមឃាត់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​។

​លោកស្រី​បាន​បញ្ជាក់ថា “​នៅ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ បើសិនជា​មិនមាន​គណបក្សប្រឆាំង គឺ​នឹងមាន​បញ្ហា​ធ្ងន់ធ្ងរ​។ លទ្ធិប្រជាធិបតេយ្យ​ត្រូវមាន​បក្សប្រឆាំង​ចូលរួម​បោះឆ្នោត​”​។​

​ជាមួយគ្នានេះ លោកស្រី បាន​អំពាវនាវ​ឲ្យ​មានការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​មន្ត្រី​សមាគម​អាដហុក​ជាបន្ទាន់​។

​ទាក់ទង​ករណី​បាញ់​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែងថា នៅ​ថ្ងៃ​៨ មីនា កងកម្លាំងប្រដាប់អាវុធ​បាញ់​លើ​ប្រជាពលរដ្ឋ យ៉ាងហោចណាស់​របួស​ប្រជាជន​៣​នាក់ ប៉ុន្តែ​លោកស្រី​ពេញចិត្ត​ដោយ​រក​មិនឃើញ​អ្នកស្លាប់​។ លោកស្រី​សូម​ឲ្យ​ស៊ើបអង្កេត​ករណីនេះ ឲ្យ​បានច្បាស់លាស់​៕L​/MN