លោកស្រី រ៉ូ​ណា ស្មី​ត បានបង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​កំណើន​ការកកស្ទះ​អ្នកទោស​ក្នុង​ពន្ធនាគារ​

767
ចែករម្លែក

(​ភ្នំពេញ​)៖ លោកស្រី រ៉ូ​ណា ស្មី​ត​(RHONA SMRTH)​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​ការកកស្ទះ​ក្នុង​ពន្ធនាគារ​ដោយសារតែ​ចំនួន​​អ្នកទោស​ចេះតែ​កើនឡើង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​បញ្ជាក់ប្រាប់​បណ្តាញ​សារព័ត៌​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​លោក​អង្គ វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នា​ថ្ងៃទី​១០​សីហា​កន្លងមក លោក​ជិន​ ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹងថា​ក្នុងជំនួប​ពិភាក្សា​នេះ​លោកស្រី​រ៉ូ​ណា ស្មី​ត​បាន​សម្តែង​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ការ​​ឃុំខ្លួន​បណ្តោះអាសន្ន​ច្រើន​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជក់​ពី​រឿងនេះ​ថា​លោកស្រី​ចង់ឱ្យមាន​ការដាក់ទោស​តែ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ឬ ការអនុវត្តន៍​ទោស​កុំ​ដាក់ពន្ធនាគារ ក្នុងនោះ​ដូចជា​ទោស​សហគមន៍ ឬ​ជំនួស ទោស​នៅក្រៅ​ឃុំ​ស្ថិតនៅក្រោម​គ្រប់គ្រង​រប​ស់​តុលាការ ដើម្បី​ជៀសវាង​ការកក់ស្ទះ​អ្នកទោស​នៅក្នុង​ពន្ធនាគារ និង​ចង់​ឲ្យ​មានការ​ឃុំខ្លួន​បណ្តោះអាសន្ន​មានការ​ថយចុះ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ទោះបីយ៉ាងណា​លោក​ជិន​ម៉ា​លីន​បញ្ជាក់ថា​”​ដើម្បី​កាត់បន្ថយ​ការឃុំខ្លួន​បណ្តោះអាសន្ន​តុលាការ​គឺ​គាត់​មិនអាច​ដោះលែង​ដោយ​គ្មាន​ទោស​នោះទេ​។ សម្រាប់​យន្តការ​ក្នុង​ច្បាប់​ក៏មាន​ចែងថា​ពី​ទោស​ដោយ​មិន​ចាំ​ដាក់ពន្ធនាគារ​ប៉ុន្តែ​អាច​ដាក់ទោស​សហគមន៍​ដោយ​​ឱ្យ​អនុវត្ត​ទោស​ដោយមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​” ។

​លោក​បានធ្វើ​ការពន្យល់​ពី​រឿ​នេះ​ថា​«​ពេលនេះ​ក្រសួងយុត្តិធម៌​កំពុងតែ​អនុវត្ត​យន្តការ​ហ្នឹង ប៉ុន្តែ​យើង​មិនទាន់​អនុវត្ត​បានទេ​ដោយ​សារ​មជ្ឈដ្ឋាន​សង្គម​មិនទាន់​ទទួលយក​។​ឧទាហរណ៍ ដូចជា​បើ​តុលាការ​កាត់​ដោះលែង​គាត់​តែមួយ​ថ្ងៃ​ពីថ្ងៃ​ក្រោយ​ឬមួយ​ខែក្រោយ​​មក​ឃើញ​នៅក្រៅ នោះ​ពលរដ្ឋ​នឹង​លើកឡើង​តុ​កាលារ​មិន​ប្រក្រតី »​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​នាពេលនេះ​គឺ​គេ​មិនទាន់​អនុវត្ត​ឱ្យ​អ្នកទោស​នៅក្រៅ​ពន្ធនាគារ​នោះ គឺ​មិន​អាចធ្វើ​បានឡើយ​តែ​ទោះបី​​យ៉ាងណា​គឺ​គេ​អាចធ្វើ​គម្រោង​សាកល្បង​នៅ​កន្លែង​ណាមួយ ។​ក្នុងនេះ​គេ​អាច​កំណត់​យក​ខេត្ត​ដំបង​នៃ​តំបន់​មួយ​ក្នុងការ​សា​ល្បង​​អនុវត្ត​ទោស​សហគមន៍ ដោយ​មិន​ឲ្យ​អ្នកទោស​នៅក្នុង​ពន្ធនាគារ​ទេ​ដោយ​ឲ្យ​នៅក្នុង​សហគមន៍​ដោយ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ច្បាស់​​លាស់​។​

​លោក​ជិន​ម៉ា​លីន​បានឱ្យ​ដឹងផង​ថា​« ចំពោះ​អ្នករាយការណ៍​ពិសេស​បាន​គាំទ្រ​លើ​គម្រោង​សាកល្បង​នូវ​ការអនុវត្ត​ទោស​សាកល្បង​នៅ​​ក្រៅ​ពន្ធនាគារ និង​ការផ្សព្វផ្សាយ​សាធារណៈជន​បាន​យល់​។​អង្គការសហប្រជាជាតិ​គេ​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ត តាមរយៈ​ស្ព​ត់​ពាណិជ្ជកម្ម កម្មវិធីសិក្សា ហ្វេ​ស​ប៊ុ​ក និង​គ្រប់​មធ្យោបាយ​ទាំងអស់ »​។​

​លោក​បន្ថែមថា​សម្រាប់ទោ​ស​សហគមន៍​នឹងត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ​ឲ្យ​បានដឹង​ព្រោះថា បើ​មិនមាន​ការផ្សព្វផ្សាយ​ទេ នោះ អំពើរ​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​កាន់តែ​កើតឡើង​ខ្លាំង​ឡើយ​ជាង​មិន​ខាង​ព្រោះថា​ពលរដ្ឋ​មិនទាន់​យល់ដឹង​ពី​ច្បាប់​បាន​ច្រើន​នោះទេ​៕ដោយ​៖​ដេប៉ូ​/sn

​លោកស្រី រ៉ូ​ណា ស្មី​ត​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក​អង្គ វង្សវឌ្ឍានា​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​១០​សីហា​ឆ្នាំ​២០១៧(​រូបៈ​ដេប៉ូ​)