លោកស្រី សេក ហ៉ា​ស៊ីណា ឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រីអាណត្តិ​ថ្មី តែ​ក្រុមប្រឆាំង​ទាមទារ​បោះឆ្នោត​ឡើងវិញ​

563
ចែករម្លែក

​គណៈកម្មាធិការ​បោះឆ្នោត​បង់​ក្លា​ដែ​សបាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៣១​ធ្នូ​ថា​នាយករដ្ឋមន្ត្រី លោកស្រី សេក ហា​ស៊ីណា​(Sheikh Hasina )​បាន​ទទួលបាន​ជោគជ័យ​ក្នុង​​អាណត្តិ​ជាប់​គ្នា​លើក​ទី​៣​របស់លោក​ស្រី ជាមួយនឹង​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​។​

​គណបក្សកាន់អំណាចរ​បស់​លោកស្រី សេក ហា​ស៊ីណា រហូតមកដល់​ពេលនេះ ឈ្នះ​បាន​អាសនៈ​ចំនួន​២៨១​ក្នុងចំណោម​៣៥០​អាសនៈ​សភា ដែលជា​ជ័យជម្នះ​​ទទួលបាន​អាសនៈ​ច្រើនជាង​ពេលមុនៗ​របស់ខ្លួន​។​

​ទោះជា​យ៉ាងណា​គណបក្សប្រឆាំង​បាន​ថ្កោលទោស​នូវ​អ្វីដែល​ហៅថា​ការបោះឆ្នោត “​លេងសើច​” ដែល​ត្រូវបាន​បំផ្លាញ​ដោយ​អំពើហិង្សា​និង​អះអាង​អំពី​ការបំភិតបំភ័យ​​និង​ការបោះឆ្នោត​ក្លែងបន្លំ​។​ពួកគេ​(​គណបក្សប្រឆាំង​) បានឈ្នះ​ត្រឹមតែ​៧​រអា​សនៈ ហើយ​បានទាមទារ​ឱ្យមាន​ការបោះឆ្នោត​ជាថ្មី​។​

​លោក កា​ម៉ា​ល់ ហូ​ស​សេន មេដឹកនាំ​គណបក្សប្រឆាំង​បាន​និយាយថា​” យើង​ជំរុញ​ឱ្យ​គណៈកម្មការ​បោះឆ្នោត លុបចោល​នូវ​លទ្ធផល​ដ៏​លេងសើច​នេះ​ភ្លាម​។​យើង​កំពុង​​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ថ្មី​ត្រូវធ្វើឡើង​ក្រោម​រដ្ឋាភិបាល​អ​ព្យា​ក្រឹត្យ​មួយ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន “​។​

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បង់​ក្លា​ដែ​ស បាន​ប្រាប់​សារព័ត៌មាន​Reuters​ថា ខ្លួន​បានឮ​អំពី​ការចោទប្រកាន់​ការបោះឆ្នោត​ក្លែងក្លាយ ហើយនឹង​ធ្វើការ​ស៊ើបអង្កេត​។​

​មនុស្ស​១៧​នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​គណបក្សកាន់អំណាច​និង​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​៕ដោយ:សុខា/sn

​នាយករដ្ឋមន្ត្រី​សេក ហា​ស៊ីណា(ស្តាំ) ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ តែ​ក្រុមប្រឆាំង​ទាម​តារ​អោយ​លុបចោល​លទ្ធផល​នេះ​និង​ទាមទារ​​បោះ​ឆ្នោត​ឡើងវិញ​

១៦​នាក់​ស្លាប់​ក្នុង​អំពើហិង្សា​បោះឆ្នោត​នៅ​បង់​ក្លា​ដែ​ស ខណៈ​អ្នកកាសែត​៧​នាក់​រង​ការវាយប្រហារ​

#