លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ ប្រគល់ និង​ទទួល​ថវិកា​សប្បុរសជន ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង ស្រុក​ទាំង​៨ ក្នុង​ខេត្តស្វាយរៀង

217
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកស្រី ហៅ​ច័ន្ទ​សិរី ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៩ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានធ្វើ​ពិធី​ប្រគល់ និង​ទទួល​ថវិកាសប្បុរសជន ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង ស្រុក​ទាំង៨ ក្នុង​ខេត្តស្វាយរៀង​។​

​​នៅក្នុង​ពិធី​នេះ​លោកស្រី ក្នុងនាម​ក្រុមគ្រួសារ និង​ក្នុងនាម​អនុប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោក លោកស្រី ប្រធាន គណៈកម្មាធិការ​អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុក ទាំង ៨ ក្នុង​ខេត្ត ក្រោយពី​ទទួលបាន​ថវិកានេះ យកទៅត្រូវ​បញ្ចូល​គណនី​បញ្ញើរ​នៅ​ធនាគារ​ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ តាម​ទម្រង់ការ​ហេ​រញ្ញ​វត្ថុ​របស់កាកបាទក្រហម​កម្ពុជា​ក្នុងការ​ប្រើប្រាស់​រៀបចំ​ចំណូល និង​ចំណាយ ហើយ​ត្រូវ​យកចិត្តទុកដាក់ តាមដាន ស្ថានភាពគ្រោះមហន្តរាយ និងកក្តា​ជន​ងាយ​រងគ្រោះ នៅក្នុង​សហគមន៍​របស់ខ្លួន ក្នុងការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា ក្នុង​កំរិត​តិចតួចបើ​ករណីច្រើន លើសពី​លទ្ធភាព ត្រូវ​រាយការណ៍ និង​ផ្តល់ព័ត៌មាន​ឲ្យ​សាខា​ខេត្ត ជាបន្ទាន់ដើម្បីសាខា ដោះស្រាយឆ្លើយតប​ជូន​បាន​ទាន់ពេលវេលា។​

​ថវិកា​ដែល​លោកជំទាវ​នឹង​ផ្តល់ជូន ទៅ​អនុសាខា​កាកបាទ ក្រហម​កម្ពុជា​ក្រុង ស្រុក គឺ ស្រុក​ស្វាយជ្រំ៣.០០០ដុល្លារ ស្រុក​រមាសហែក២.៣០០ដុល្លារ ស្រុក​កំពង់រោទិ៍១.៧៥០ដុល្លារ ស្រុក​រំដួល ១.៤៥០ដុល្លារ ស្រុក​ស្វាយទាប ១.៤៥០ដុល្លារ ស្រុក​ចន្ទ្រា៧៥០ដុល្លារ ក្រុង​ស្វាយរៀង១.៤៥០ដុល្លារ និង ក្រុង​បាវិត៥៥០ដុល្លារ សរុប១២.៧០០ដុល្លារ៕B/