លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​ដកហូត​រង្វាន់​សិទ្ធិសេរីភាព​ប៉ារីស​

1957
ចែករម្លែក

ស្រ្តីអ្នកនាំពាក្យរបស់អភិបាលក្រុងប៉ារីសបាននិយាយកាលពីថ្ងៃសុក្រទី៣០វិច្ឆិកាថា អាជ្ញាធរក្រុងប៉ារីសនឹងដកហូតពានរង្វាន់សិទ្ធិសេរីភាពប៉ារីស(freedom of Paris award)ពីលោកស្រី អ៊ុងសាន សូជី មេដឹកនាំ​មីយ៉ាន់ម៉ាដោយសារការបរាជ័យរបស់លោកស្រីក្នុងការនិយាយប្រឆាំងនឹងការបង្ក្រាបក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា។

ស្រ្តីអ្នកនាំពាក្យនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា លោក អ៊ែននី ឌែលហ្គោ(Anne Hidalgo ) អភិបាលក្រុងប៉ារីស​បានសម្រេចលុបចោលរង្វាន់កិត្តិយសនេះ ដោយសារតែ “ការរំលោភសិទ្ធិមនុស្សជាច្រើនដែលត្រូវបានកត់សំគាល់ឃើញនៅប្រទេសមីយ៉ាន់ម៉ា និងអំពើហិង្សារួមទាំងការធ្វើទុក្ខបុកម្នេញដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា” ។

ការដកហូតរង្វាន់ ដែលកើតឡើងស្រដៀងគ្នាទៅនឹងការសម្រេចចិត្តដោយដោយក្រុង Glasgow និង ក្រុង Edinburgh របស់ប្រទេសស្កុតលែន និងក្រុងOxfordប្រទេសអង់គ្លេសនេះ នឹងធ្វើឱ្យមេដឹកនាំមីយ៉ាន់ម៉ានេះ ក្លាយជាមនុស្សដំបូងគេដែលបាត់បង់រង្វាន់សិទ្ធិសេរីភាពប៉ារីសដែលជាពាន់រង្វាន់និមិត្តរូបសេរីភាពនេះ។

ស្រ្តីអ្នកនាំពាក្យនេះ បាននិយាយថាការដកហូតរង្វាន់កិត្តិយសនេះ នឹងត្រូវបានធ្វើដោយក្រុមប្រឹក្សាក្រុងនេះ នៅកិច្ចប្រជុំមួយនៅពាក់កណ្តាលខែធ្នូ៕ដោយ៖សុខា/sn

លោកស្រី អ៊ុង សាន សូជី ប្រឈមការដករង្វាន់ពិភពលោកជាបន្តបន្ទាប់ដោយសារតែវិបត្តិជនរ៉ូហ៊ីងយ៉ា