លោកអេឡុន ម៉ាស់ ខកចិត្តខ្លាំងនឹងលោកប៊ីលហ្គេត ក្រោយមហាសេដ្ឋីរូបនេះទិញរថយន្តចាក់សាំង Porsche ជាជាងរថយន្តអគ្គិសនី Tesla របស់គាត់

155
ចែករម្លែក

លោកប៊ីលហ្គេតបានផ្តល់ការកោតសរសើរដល់ក្រុមហ៊ុន Tesla ចំពោះការទាក់ទាញឧស្សាហកម្មរថយន្តឱ្យងាកទៅរកអគ្គិសនី។ ប្រសិនបើគាត់រំពឹងទទួលបានពាក្យល្អៗមកវិញពីលោកអេឡុន ម៉ាស់ គាត់មិនគួរនិយាយអំពីបញ្ហាប្រឈមនៅចំពោះមុខ ឬ អំពីរថយន្ត Porsche ថ្មីរបស់គាត់នោះទេ។

សហស្ថាបនិកមហាសេដ្ឋីក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត បាននិយាយជាមួយជនល្បីលើ YouTube ម្នាក់កាលពីសប្តាហ៍មុនអំពីបញ្ហាប្រឈមក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនដើម្បីពន្យឺតការប្រែប្រួលអាកាសធាតុ។ លោកបានហៅឧស្សាហកម្មរថយន្តជាផ្នែកមួយនៃក្តីសង្ឃឹមបំផុតក្នុងចាត់វិធានការទៅរករថយន្តអគ្គិសនី។

លោកហ្គេតបានប្រាប់អ្នកលេង YouTube ដ៏ល្បីមួយរូប ឈ្មោះថា ម៉ាកេស ប្រោនលី ថា “ហើយប្រាកដណាស់គឺក្រុមហ៊ុន Tesla ប្រសិនបើអ្នកចង់និយាយឈ្មោះក្រុមហ៊ុនមួយ ដែលជួយជំរុញទៅរកអគ្គិសនី គឺពួកគេហ្នឹងហើយ”។

បន្ទាប់មកលោកហ្គេតបានពិភាក្សាអំពីការទិញរថយន្ត Porsche Taycan ថ្មីរបស់គាត់។ ខណៈលោកហ្គេតហៅរថយន្តស្ព័រអគ្គិសនីរបស់ក្រុមហ៊ុន Tesla ថា “ពិតជាឡូយ” នោះ លោកបានទទួលស្គាល់ថារថយន្តនេះពិតជាថ្លៃកប់ពពកពេកហើយ ដោយចាប់ផ្តើមពី ១០៣.៨០០ ដុល្លារអាម៉េរិក ហើយបាននិយាយថាអតិថិជនចាំបាច់ត្រូវជម្នះនូវក្តីបារម្ភអំពីរថយន្តអគ្គិសនីដែលបើកបរបានចម្ងាយខ្លី និង ត្រូវចំណាយពេលយូរក្នុងសាកភ្លើងឱ្យពេញ។ រថយន្តដើរដោយប្រេងឥន្ធនៈអាចធ្វើដំណើរបានយូរជាងនិងឆាប់បំពេញធុងសាំងបានលឿនជាងនៅតាមស្ថានីយគ្រប់កន្លែង ដូច្នេះវាល្អជាងរថយន្តអគ្គិសនីឆ្ងាយណាស់។

នៅពេលអ្នកស្រឡាញ់រថយន្ត Tesla ម្នាក់បង្ហោះអំពីការខកចិត្តរបស់ខ្លួនចំពោះការសម្រេចចិត្តរបស់លោកហ្គេតក្នុងការទិញរថយន្ត Taycan ជំនួសឱ្យរថយន្ត Tesla និងការអត្ថាធិប្បាយរបស់គាត់អំពីការថប់បារម្ភអំពីរយៈចម្ងាយរបស់រថយន្តអគ្គិសនី លោកម៉ាស់បានឆ្លើយតបវិញថា “ការសន្ទនារបស់ខ្ញុំជាមួយលោកហ្គេតបានក្លាយជារឿងដ៏ខកចិត្ត”។

លោកម៉ាសអាយុ ៤៨ ឆ្នាំពិតណាស់គ្មានអីចម្លែកទេ ដែលតែងតែសរសេរសារលើ Twitter ពន្លះមហាសេដ្ឋីល្បីៗ។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះបានចោទជាមន្ទិលអំពីការយល់ដឹងហានិភ័យនៃបច្ចេកវិជ្ជាបញ្ញាសិប្បនិម្មិត (AI) របស់នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ឃើបឺកកាលពីឆ្នាំ ២០១៧ ។

កាលពីឆ្នាំមុនលោកបានហៅលោកជេហ្វ បេហ្សូស ថាជាមនុស្សដើរតែលួចចម្លងគេ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Amazon.com បានចាប់ផ្តើមគម្រោងអ៊ីនធឺណេត ដែលប្រកួតប្រជែងជាមួយក្រុមហ៊ុន SpaceX របស់លោកម៉ាស់៕ ដោយ ៖ កញ្ញាដាលីស