លោកអ្នកអាចតាមដានអំពីករណីឆ្លងកូវីដ១៩ របស់ អង្គការ អ៊ីនស្តេត តាមគេហទំព័រផ្លូវការ

137
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ដើម្បីតាមដានព័ត៌មានស្តីអំពីជំងឺកូវីដ-១៩ លោកអ្នក អាចចូលទៅកាន់គេហទំព័រ របស់អង្គការ InSTEDD iLab Southeast Asia (អង្គការអ៊ីនស្តេត) ដែលជាអង្គការ ធ្វើការស្និទ្ធជាមួយនិងមួយនាយកដ្ឋាន ប្រយុទ្ធនឹង ជំងឺឆ្លង ក្រសួងសុខាភិបាល។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ អង្គការ អង្គការអ៊ីនស្តេត ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ២០២០។

ប្រភពបានបង្ហាញថា «កូវីដ១៩ ជាជំងឺថ្មី ដែលកំពុងក្លាយជាកង្វល់របស់ ប្រទេស កម្ពុជា និងពិភពលោកទាំងមូល ដោយសារសមត្ថភាពក្នុងការរាតត្បាតពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ក្នុងល្បឿនលឿនដែលពិបាកក្នុងការទប់ស្កាត់។ ស្របពេលដែលករណី ជំងឺកូវីដ១៩កំពុងរីករាលដាលនៅទូទាំងពិភពលោក ព្រមទាំងកម្ពុជា កន្លងមកមាន ការផ្សព្វផ្សាយព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ និងចចាមរាមទាក់ទងនឹង ករណី ជំងឺឆ្លងនេះជាច្រើនដែលធ្វើអោយប្រជាជនមានការភ័យខ្លាច និងបង្ករជារឿងជា ច្រើនដូចជាទិញទំនិញស្តុកទុក ការតំឡើងថ្លៃម៉ាស់ និងទឹកអាកុល ។ល។

ដើម្បីឆ្លើយតបនឹងបញ្ហាមួយនេះ អង្គការអ៊ីនស្តេត បានធ្វើការជាមួយនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាលក្នុងការចងក្រងនូវគេហទំព័រទិន្នន័យ ដែល គួរអោយទុកចិត្តមួយសម្រាប់ប្រជាជនគ្រប់រូបចូលមើលនឹងទទួលដឹងបាន។ គេហទំព័រ ផែនទីទិន្នន័យផ្ទុះជំងឺឆ្លងកូវីត១៩នេះគឺជាគេហទំព័រដែលបង្ហាញទិន្នន័យទាក់ទងនឹងករណីជំងឺឆ្លងនៅលើផែនទីនៅតាមខេត្តនានានៃប្រទេសកម្ពុជា។ ទិន្នន័យដែលដាក់ប ញ្ចូលក្នុងគេហទំព័រទាំងអស់គឺដកស្រង់ចេញពីទិន្នន័យរបស់នាយកដ្ឋានផ្ទាល់ ហើយ នេះគឺដើម្បីធានាបានថាពត៌មានទាំងប៉ុន្មានដែលផ្សាយចេញទៅគឺអាចយកជាការបា។

គោលបំណងនៃការបង្កើតគេហទំព័រនេះឡើងគឺដើម្បីផ្តល់ទិន្នន័យទាន់ហេតុការណ៍នៅលើផែនទីដើម្បីសម្រួល ក៏ដូចជាធ្វើអោយប្រសើរឡើងនៃការផ្តល់ព័ត៌មាន និងទំនាក់ ទំនងរវាងទិន្នន័យរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងប្រជាជន ដើម្បីអាច អោយប្រជាជនអាចទទួលបានទិន្នន័យទុកចិត្ត និងងាយស្រួលក្នុងការយល់ពីព័ត៌មាន ផ្សេងៗទាក់ទងនឹងព្រឹត្តិការណ៍នីមួយៗ។

នៅក្នុងគេហទំព័រនោះផងដែរ ពត៌មានចាំបាច់សម្រាប់បង្ហាញដល់អ្នកប្រើ ប្រាស់ នោះគឺ ចំនួនករណីកើតមានកូវីត១៩ហើយពិសេសនោះគឺការកំណត់ទីតាំងនៅលើផែន ទីប្រទេសអមជាមួយចំនួនករណីនៅតំបន់នោះផងដែរ។ក្រៅពីនោះទៀត គេហទំព័រ ក៏មាន ជាវីដេអូអបរំមួយចំនួនទាក់ទងនឹងជម្ងឺនេះផងដែរ។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយឡើយដែល បានធ្វើការសហការជា មួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល។កន្លងមកអង្គការអ៊ីនស្តេតបាន ធ្វើការទៅលើគម្រោងជាច្រើនជាមួយនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង។ មួយក្នុង ចំណោមគម្រោងនោះគឺគម្រោងលេខទូរស័ព្ទទាន់ហេតុការណ៏១១៥។ អង្គការអ៊ីន ស្តេត បានផ្តល់ជាជំនួយផ្នែកបច្ចេកទេសដល់ប្រព័ន្ធទូរស័ព្ទមួយនេះ ចាប់តាំងពីការ កកើត របស់លេខនេះដំបូងម្ល៉េះ។ មកទល់ពេលនេះប្រព័ន្ធទូរស័ព្ទមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជម្ងឺឆ្លងអោយស្ថិតក្នុងកម្រិតមួយអាចទប់ទល់បាន។ https://covid19-map.cdcmoh.gov.kh/?fbclid=IwAR2PBfwTzMVKtuyRCtCDwzeHNUkMOd75CXCmidypY3Rz7NVml3yrOsSWUYw