លោក​កឹម វិសាល ហាមឃាត់​អ្នកកាសែត​មិន​ឲ្យ​ថតរូប​និង​យក​ព័​ត៍​មាន​ចុះបង្ក្រាប​ផ្ទះ​លក់ ឱសថ​បូរាណ​ចិន​

357
ចែករម្លែក
  • 6
    Shares

​ភ្នំពេញ​៖ លោក​វរៈសេនីយ៍ទោ កឹម វិសាល ប្រធាន​ក្រុម​បង្គាប់ការ កម្លាំង​ពិសេស នៃ​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ហាមឃាត់​ក្រុមអ្នកកាសែត មិន​ឲ្យ​ថតរូប​ភាព និង​យក​ព័​ត៍​មាន ពេល​ចុះ​ត្រួតពិនិត្យ​ផ្ទះ​លក់​ឱសថ​បូរាណ​ចិន​ទាក់ទង និង​គុណភាព ការផលិត​ខុស​ស្តង់ដា​នៃ​ការផលិត​ជាច្រើន​មុខ ៣​ទីតាំង​ជាប់​គ្នា​នៅផ្ទះ​លេខ​១០២ ១០៤ និង​ផ្ទះ​លេខ​១០៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២១៧ (​ហ្សា​ដឺ​ហ្គោល​)​ស្ថិតនៅក្នុង សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​កាលពី​ព្រឹក ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​។​

​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ហាង​លក់​ឱសថ​បូរាណ​ចិន មានការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ចូលរួម​ដោយ​បញ្ជា​ដោយ លោក​វរៈសេនីយ៍ទោ កឹម វិសាល ប្រធាន​ក្រុម​បង្គាប់ការ កម្លាំង​ពិសេស នៃ​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។​

​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ហាង​លក់​ឱសថ​បូរាណ​ចិន​គ្រប់​ប្រភេទ​នេះ លោក​វរៈសេនីយ៍ទោ កឹម វិសាល បាន​ហាម​អ្នក​ពត៌មាន​មិនអោយ​ថតរូប​ទៅវិញ មិនដឹងថា​ក្រុមការងារ របស់លោក ចុះមក​ទីតាំង​លក់​ឱសថ​បូរាណ​ចិន​គ្រប់​ប្រភេទ​ទាំង​៣​នេះ ក្នុង​គោលបំណង​អ្វី​ឡើយ​? បានជា​មានការ​លាក់បាំង​បែបនេះ​។​

​តាម​ប្រភពព័ត៌មាន​បាន​លួច​បង្ហើយ​ថា ទីតាំង​ទាំង​៣ ជាប់​គ្នា​នេះ ប្រកប​អាជីវកម្ម​លក់ដូរ​ជា​យូរ ណាស់​មកហើយ​ត តាំងពី​ឪពុកម្ដាយ​ដល់​កូនៗ ហើយ​ក៏មាន​លិខិត​ប្រកប​អាជីវកម្ម ត្រឹមត្រូវ​ផងដែរ​៕​

លោកកឹម វិសាល ហាមឃាត់អ្នកកាសែតមិនឲ្យថតរូបនិងយកព័ត៍មានចុះបង្ក្រាបផ្ទះលក់ឱសថបូរាណចិនភ្នំពេញៈ លោកវរៈសេនីយ៍ទោ កឹម វិសាល ប្រធានក្រុមបង្គាប់ការ កម្លាំងពិសេស នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានហាមឃាត់ក្រុមអ្នកកាសែតមិនឲ្យថតរូបភាព និងយកព័ត៍មាន ពេលចុះត្រួតពិនិត្យផ្ទះលក់ឱសថបូរាណចិន ទាក់ទងនិងគុណភាព ការផលិតខុសស្តង់ដានៃការផលិតជាច្រើនមុខ ៣ទីតាំងជាប់គ្នានៅផ្ទះលេខ១០២ ១០៤ និងផ្ទះលេខ១០៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ (ហ្សាដឺហ្គោល) ស្ថិតនៅក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ ប្រតិបត្តិការចុះត្រួតពិនិត្យហាងលក់ឱសថបូរាណចិន មានការដឹកនាំផ្ទាល់ដោយលោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមដោយបញ្ជាដោយលោកវរៈសេនីយ៍ទោ កឹម វិសាល ប្រធានក្រុមបង្គាប់ការ កម្លាំងពិសេស នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ក្នុងប្រតិបត្តិការត្រួតពិនិត្យហាងលក់ឱសថបូរាណចិនគ្រប់ប្រភេទនេះ លោកវរៈសេនីយ៍ទោ កឹម វិសាល បានហាមអ្នកពត៌មានមិនអោយថតរូបទៅវិញ មិនដឹងថាក្រុមការងារ របស់លោក ចុះមកទីតាំងលក់ឱសថបូរាណចិនគ្រប់ប្រភេទទាំង៣នេះ ក្នុងគោលបំណងអ្វីឡើយ? បានជាមានការលាក់បាំងបែបនេះ។តាមប្រភពព័ត៌មានបានលួចបង្ហើយថា ទីតាំងទាំង៣ ជាប់គ្នានេះ ប្រកបអាជីវកម្មលក់ដូរជាយូណាស់មកហើយត តាំងពីឪពុកម្ដាយដល់កូនៗ ហើយក៏មានលិខិតប្រកបអាជីវកម្មត្រឹមត្រូវផងដែរ៕

Posted by Rasmei Kampuchea Daily on Wednesday, March 27, 2019