លោក​កឹម សុខា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​

284
ចែករម្លែក
លោក​កឹម សុខា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ជាមួយ​លោក គ្រី​ស្ទា​ន ប៊ឺ​ហ្គ័​រ​(Christian Berger) ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់លោក​ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​លោក​មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា នៅក្នុង​ជំនួប​នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​បាន​សាកសួរ​សុខទុក្ខ ក៏ដូចជា​ពិភាក្សា​អំពី​បញ្ហា​សុខភាព និង​បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា រួមគ្នា​កសាង​ប្រជាធិបតេយ្យ​ទៅមុខទៀត និង​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។ លោក​បាន​បន្ត នៅពេលនេះ លោក​កឹម សុខា មិនទាន់​កំណត់​ថ្ងៃ​ជាក់លាក់​ចេញទៅ​ជួប​ប្រជាពលរដ្ឋ​ន​នៅឡើយ​ទេ ដោយ​គាត់​បាន​ផ្តាំផ្ញើ​ថា គាត់​កំពុងតែ​នឹក​ប្រជាពលរដ្ឋ​។​
​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា​លោក​កឹម​សុខា​បាន​ជួប​ជា​បន្តបន្ទាប់​នូវ​ទូត បារាំង និង​អាម៉េរិក​ប្រចាំ​កម្ពុជា​៕​សរន​

លោក មុត ចន្ថា ពេលទទួលលោកទូតអាល្លឺម៉ង៊