លោក​គង់​គាំ​ក្លាយជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​

695
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ការបង្កើត​គណបក្ស​និង​សមាជ​វិសាមញ្ញ​របស់ខ្លួន​នៅ​ព្រឹក​នៅ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៩​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ឆន្ទៈ​ខ្មែរ​ផ្ទះ​លេខ​៧១​ផ្លូវ​សម្ដេច​សុធារស​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ​របស់លោក​គង់​មុនី​កា​ដោយមាន​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​ចូលរួម​ប្រមាណ​ជា​២០០​នាក់​។​
​អង្គសមាជ​បាន​គាំទ្រ​លោក​គង់​គាំ​ជា​ប្រធានកិត្តិយស​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​។​

ក្រៅពីនេះ​អង្គសមាជ​បានអនុម័ត​យល់ព្រម​លើ​សមាសភាព​គណ​:​ក​ម្មា​នាយក​ថ្មី​,​អនុម័ត​យល់ព្រម​លើ​សមាសភាព​អនុប្រធាន​និង​ប្រធាន​ក្រុមប្រឹក្សាវិន័យ​គណបក្ស​និង​អនុម័ត​យល់ព្រម​លើ​ការបង្កើត​ចលនា​យុវជន​គណបក្ស​៕S/

#