លោក​ច​ច គ្លូន​នី ហួសចិត្ត​នឹង​លោក​ត្រាំ ដែល​បោះបង់ចោល​ពួក​ឃឺ​ដ ដោយ​ប្រើ​លេស​ថា​ពួកគេ​មិនបាន​ជួយ​អាម៉េរិក​អំឡុង​សង្គ្រាមលោកលើកទី​២

320
ចែករម្លែក

​លោក​ច​ច គ្លូ​នី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​តុលា​ថា លោក​មានការ​ហួសចិត្ត​ចំពោះ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​ដោយ​យក​លេស​ប្លែក​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ដក​កងទ័ព​អាម៉េរិក​ចេញពី​ស៊ី​រី ដោយ​លើកឡើងថា​ពួក​ឃឺ​ដ​មិនបាន​ជួយ​អាម៉េរិក​ក្នុង​សមរភូមិ​នៅ​ន័​រម៉ង់​ឌី​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២​។​

​តារា​សម្តែង​ហូលីវូដ​ដ៏​សក​ម្មខាង​នយោបាយ ជា​អ្នកដឹកនាំ​រឿង និង​ជា​ផលិតករ​រូបនេះ​បាន​ប្រាប់​សិក្ខាសាលា​ជំនួញ​មួយ​នៅក្នុង​រដ្ឋធានី​របស់​ហ្វាំ​ង​ឡង់​ថា គាត់​យល់ឃើញថា​សម្តីរ​បស់​លោក​ត្រាំ​កាលពី​មួយថ្ងៃ​មុននេះ​ជា “​សម្តី​គួរឱ្យភ្ញាក់ផ្អើល​”​។​

​លោក​គ្លូ​នី​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ទុកឱ្យ​សម្ព័ន្ធមិត្ត​អាម៉េរិក​នៅ​ស៊ី​រី​ដោះស្រាយ​តែម្នាក់ឯង​ជាមួយនឹង​ការវាយលុក​ខាង​យោធា​របស់​តួ​ក​គី​។​

​លោក​បាន​និយាយថា “​ខ្ញុំ​រន្ធត់​ណាស់​ចំពោះ​គំនិត​នេះ យើង​អាច​និយាយបានថា បន្ទាប់ពី​ពួក​ឃឺ​ដ​បាន​ប្រយុទ្ធ​ដើម្បី​យើង ពីព្រោះ​យើង​មិន​ចង់​បញ្ជូន​កងទ័ព​នៅ​ទីនោះ ចឹ​ង​យើង​អាច​និយាយបានថា មិន​អី​ទេ អ្នក​ក៏​ជា​គ្នា​យើង​ដែរ​”​។​

​លោក​គ្លូ​នី​បានផ្តល់​បទសម្ភាសន៍​នេះ​នៅឯ​វេទិកា​ពាណិជ្ជកម្ម Nordic នៅ​ទីក្រុង​ហែល​ស៊ីន​គី​នៅ​ចំពោះមុខ​ទស្សនិកជន​ប្រមាណ ៧០០០ នាក់​ដែល​ភាគច្រើន​ជា​អ្នកដឹកនាំ​អាជីវកម្ម​និង​ម្ចាស់​ក្រុមហ៊ុន​។​

​គាត់​ល្បីល្បាញ​ខាង​បញ្ចេញមតិ​លើ​បញ្ហានយោបាយ​ពិភពលោក​ហើយ​គាត់​បាន​ចូលរួម​ក្នុង​បុព្វហេតុ​មនុស្សធម៌​រួមគ្នា​ជាមួយ​ភរិយា​របស់គាត់​ឈ្មោះ អា​ម៉ា​ល់ គ្លូ​នី ដែលជា​មេធាវី​សិទ្ធិមនុស្ស​៕ ដោយ៖ កញ្ញាដាលីស

លោក​ច​ច គ្លូ​នី