លោក​ច​ច គ្លូ​នី ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កោះ​មួយ​របស់​អ៊ីតាលី​

200

​មន្ត្រី​មន្ទីរពេទ្យ​បាន​និយាយថា លោក ច​ច គ្លូ​នី ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅលើ​កោះ​សា​ឌី​នីញ៉ា (Sardinia) របស់​អ៊ីតាលី បន្ទាប់ពី​គាត់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈ​កំពុង​ជិះ​ម៉ូតូ​របស់គាត់​។​

​មន្ទីរពេទ្យ John Paul II នៅ​ទីក្រុង​អូ​ល​ប៊ីយ៉ា បានឱ្យដឹងថា តារា​សម្ដែង​រូបនេះ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កក្កដា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែល​បាន​ប្រមូល​ផ្តុំគ្នា​នៅ​មន្ទីរពេទ្យ​បាន​និយាយថា លោក​គ្លូ​នី​ត្រូវគេ​ជឿថា​បាន​ចាកចេញ​តាម​ច្រក​ខាងក្រោយ​មន្ទីរពេទ្យ​។​

​យោងតាម​កាសែត​ប្រចាំថ្ងៃ La Nuova Sardegna បានឱ្យដឹងថា តារា​សម្តែង​វ័យ ៥៧ ឆ្នាំ​រូបនេះ​បានធ្វើ​ដំណើរ​ទៅ​កន្លែង​ថត​ភាពយន្ត​កាលពី​ថ្ងៃ​អង្គារ នៅពេលដែល​ម៉ូតូ​របស់គាត់​ត្រូវបាន​រថយន្តបុក​ពីក្រោយ​។​

​លោក​គ្លូ​នី​មាន​ផ្ទះមួយ​នៅ​អ៊ីតាលី គឺ​នៅ​ទីក្រុង​កូ​ម៉ូ​៕ ដោយ៖ កញ្ញាដាលីស

លោក​គ្លូ​នី បាន​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កោះ​សា​ឌី​នីញ៉ា