លោក​ជាវ តា​យ ៖ មិនត្រូវ​មើលរំលង​ចំពោះ​អតីតយុទ្ធជន​ឡើយ​

272

​ដោយ : បូកគោ / កំពត ៖ រាល់​បញ្ហា​របស់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​របស់​ពួកគាត់​ត្រូវតែមាន​ការយកចិត្តទុកដាក់ ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ពោលគឺ​មិនត្រូវ​មើលរំលង​ឡើយ​។ អតីតយុទ្ធជន​ជា​អ្នកមានគុណ​បំណាច់​យ៉ាង​ធំធេង​សម្រាប់​ប្រទេសជាតិ​។ នេះ​ជាការ​លើកឡើង​របស់លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​។​

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពត បានរៀបចំ​បំពាក់​មេដាយ​ការងារ​ជូន​អតីតយុទ្ធជន​មកពី​ស្រុក​ទឹកឈូ​ចំនួន​៥៩៦​នាក់ ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​។​

​សំណេះសំណាល​ក្នុងឱកាស​នោះ លោក​ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពត​បាន​មានប្រសាសន៍ថា រាល់​បញ្ហា​របស់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​របស់​ពួកគាត់​ត្រូវតែមាន​ការយកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ពោលគឺ​មិនត្រូវ​មើលរំលង​ឡើយ​។ អតីតយុទ្ធជន​ជា​អ្នកមានគុណ​បំណាច់​យ៉ាង​ធំធេង​សម្រាប់​ប្រទេសជាតិ​។ ឮ​

​លោក​អភិបាលខេត្ត​បាន​បន្តថា អតីតយុទ្ធជន​មាន​ចំណែក​យ៉ាងសំខាន់ ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួល​នូវ​សុខសន្តិភាព តាមរយៈ​ការបូជា​ជីវិត និង​ពលី​កម្ម​ដោយ​ឥត​ស្តាយស្រណោះ​។ ពួកគាត់​ជា​គម្រូ​ដ៏​ថ្លៃថ្លា​សម្រាប់​អ្នកជំនាន់ក្រោយ​ជាមួយនឹង​ការបញ្ចេញ​ស្នាដៃ​ប្រយុទ្ធ​តស៊ូ ដើម្បី​បុព្វហេតុ​រំដោះជាតិ ក៏ដូចជា​ការចូលរួម​ចំណែក​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីកចម្រើន​។ ដូច្នេះ​បណ្តា​មន្ទីរ​អង្គភាព និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ត្រូវ​រួមគ្នា​គិតគូរ​ដោយ​បន្ត​គ្រប់​គ្រង់ និង​ដោះស្រាយ​គោលនយោបាយ​ជូន​អតីតយុទ្ធជន​ឲ្យ​ទាន់ពេលវេលា​៕​B

លោក ជាវ តាយ អភិបាលខេត្តកំពត (រូបថត ៖ បូកគោ)