(ភ្នំពេញ)៖លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតត្រឹមម៉ោងនេះបងប្អូនរស់នៅអគារប៊ូឌីញស ចំនួន៤៩២ចំណែកឯកជន ស្មើនឹង១០០% បានចុះកិច្ចសន្យាលក់ចំណែកឯកជន នៃអគារសហកម្មសិទ្ធិប៊ូឌីញ ស។
ជាមួយគ្នានេះ លោកក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបងប្អូនប្រជាពលរដ្ឋប៊ូឌីញស ក្រុមការងារក្រសួង អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនជប៉ុន Arakawa និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការនិងបង្កលក្ខណ:ឲ្យគម្រោងនេះអនុវត្តដោយជោគជ័យគួរជាទីមោទនក្រៃលែង៕