លោក​ជួន សុវណ្ណ អញ្ជើញ​ជូន​ភ្លើង​ក្នុង​ពិធី​បូជាសព លោក​វរសេនីយ៍ត្រី ខៀវ កូ​នែ​ល​

1153
ចែករម្លែក

(​ភ្នំពេញ​) ៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧ នេះ​ឯ​ឧ​ត្ត​ម ជួន សុវណ្ណ​អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​បាន​​ជូន​ភ្លើង​ក្នុង​ពិធី​បូជាសព​ជំនួយការ​ផ្ទាល់​របស់លោក​គឺ លោក​វរសេនីយ៍ត្រី ខៀវ កូ​នែ​ល ដែល​បានទទួល​មរណៈភាព​កាលពី​ថ្ងៃទី​២៧ ​ខែសីហា ឆ្នាំ​២០១៧​នៅក្នុង​វត្ត​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ពិធី​បូជាសព លោក ខៀវ កូ​ណែ​ល នេះ​ផងដែរ មានការ​ចូលរួម​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ពី​មន្ត្រីនគរបាល​ជាង ២៥០​នាក់​មកពី​តាម​​បណ្តា​ធិ​ការដ្ឋាន​ខណ្ឌ​ទាំង​២ និង​មកពី​ស្នងការ​រាជធានី​ភ្នំពេញ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ប្រធាន​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ត្រូវជា​ឪពុក​​ធំ​របស់​សព លោក ខៀវ កូ​ណែ​ល ក៏បាន​ចូលរួម​ក្នុង​ពិធី​បូជាសព​នេះដែរ​។

​មរណភាព​របស់ លោក ខៀវ កូ​ណែ​ល បាន​បន្សល់ទុក​កូន ២​នាក់ ប្រុស​១ ស្រី​១​។​

​គួរ​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ លោក ខៀវ កូ​ណែ​ល ដែល​ត្រូវ​កូនប្រុស​បង្កើត​របស់ លោក ខៀវ កូ​ឡា​បាន​បាញ់​​សម្លាប់​ប្រ​ព្ធ​របស់ខ្លួន​ឈ្មោះ យេ​ង លក្ខិណា ហើយ​បាន​បាញ់​ខ្លួនឯង​នៅក្នុង​ផ្ទះ​តែម្តង ស្ថិតនៅក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕ដោយ​៖​វាសនា​