លោក​ឈាន​លាង​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​ធ្វើឱ្យ​អ្នកសារព័ត៌មាន​នៃ​បណ្តា​ប្រទេស​នានា មាន​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​

979
ចែករម្លែក

​នៅ​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង លើក​ទី​៥ និង​ផលិតផល នាំចេញ​នាំចូល ក្រុង​គុន​មីង​លើក​ទី​២៥​នឹង​បើក ពិព័រណ៍​ក្នុង​ក្រុង​គុន​មីង​នៃ​ខេត្ត យូ​ន​ណាន ។ ពេល​ថ្មីៗ​នេះ លោក ឈាន លាង ទីប្រឹក្សា​រដ្ឋមន្ត្រីក្រសួង ព័ត៌មាន​និង​ជា​អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​កម្ពុជា បានផ្តល់​បទសម្ភាសន៍ ជាមួយ​អ្នកសារព័ត៌មាន​នៃ ទស្សនា​វ​ដ្តី​“​ខ្មែរ​” ។​
​ ​
​លោក ឈាន លាង ធ្លាប់ អញ្ជើញ​ចូលរួម​ក្នុង​ពិព័រណ៍​ចិន​-​អាស៊ី ខាងត្បូង​ពីរលើក​ហើយ ។ លោក​បាន មានប្រសាសន៍ថា ពិព័រណ៍​ចិន​-​អាស៊ី ខាងត្បូង​បានរៀបចំ​នៅ​ក្រុង​គុន​មីង ជា ច្រើនលើក​ហើយ ។ ពិព័រណ៍​នេះ​មិន គ្រាន់តែ​បាន​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ចិន និង ប្រទេស​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រព័ន្ធ ផ្សព្វផ្សាយ​នៃ​បណ្តា​ប្រទេស​នានា​ទៀត ផង ។ ខ្ញុំ​បាន​ស្គាល់​មិត្ត​ល្អជា​ច្រើន​ដែល ជា​អ្នក​ប្រកប​អាជីព​សារព័ត៌​មាននៃ ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ តាមរយៈ​ការចូលរួម​ទស្សនា​ពិព័រណ៍ ចិន​-​អាស៊ី​ខាងត្បូង​នេះ ។ ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​ពិតជា​បានធ្វើឱ្យ​ខ្ញុំ​ស្គាល់ មិត្ត​បរទេស​កាន់តែច្រើន ។​
​ ​
​នៅ​ឆ្នាំ ២០១៤ លោក ឈាន​- លាង បាន​អញ្ជើញ​មក​ចូលរួម​ទស្សនា ពិព័រណ៍​ចិន​-​អាស៊ី​ខាង ត្បូង​ជា​លើក ដំបូង ។ លោក បាន​រំលឹក​ឡើងវិញ​ថា កាលនោះ ខ្ញុំ​បានឃើញ​អង្ករ ម្រេច ម្សៅដំឡូង​មី ត្បូង និង​វត្ថុ​សិប្បកម្ម​របស់ ប្រទេស​កម្ពុជា ត្រូវបាន​ដាក់តាំង​ពិព័រណ៍​ក្នុង​ពិព័រណ៍ ចិន​-​អាស៊ី​ខាងត្បូង ហើយ​ក៏មាន​សកម្មភាព​គ្រប់​ប្រភេទ​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ ផងដែរ​។ អ្វីៗ​ដែល​ត្រូវ​បានរៀបចំ​ដោយ​ផ្ចិតផ្ចង់ និង​ដាក់តាំង​បង្ហាញ​ក្នុង​ពន្លា​ពិព័រណ៍ នោះបាន​ធ្វើឱ្យ​គណៈប្រតិភូ​សារព័ត៌មាន កម្ពុជា​ចាប់អារម្មណ៍​យ៉ាងខ្លាំង ។​
​ ​
​ដោយ​បំពេញការងារ​ជា​មន្ត្រីការទូត​ព័ត៌មាន​មួយរូប លោក ឈាន​- លាង តែងតែ​ចាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះ​ការបង្កើន​ទំនាក់ទំនង​ជាមួយ​អ្នក សារព័ត៌មាន​នៃ​បណ្តា​ប្រទេស​នានា ។ ក្រោយពី​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ី​ខាង ត្បូង​លើក​ទី ១ រៀងមក ភាគី​កម្ពុជា​បាន បង្កើន​កិច្ច​សហ ប្រតិបត្តិការ​លើ​វិស័យ សារព័ត៌មាន​អន្តរជាតិ​តាមរយៈ​ការចូលរួម​ពិព័រណ៍​អន្តរជាតិ ដ៏​សំខាន់​នេះ ដោយបាន​បង្កើត​រូបមន្ត​ថ្មីៗ​ក្នុងការ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា និង​បាន​គ្របដណ្តប់​លើ​វិស័យ​កាន់តែច្រើន ។ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សារព័ត៌មាន រវាង​ប្រទេស​កម្ពុជា និង​ខេត្ត​យូ​ន​ណាន​បាន​ត្រូវ​ពង្រឹង និង ពង្រីក​ឱ្យ​កាន់តែ​ស៊ីជម្រៅ ហើយ​បាន ទទួល​នូវ​លទ្ធផល​ជា​ផ្លែផ្កា ដូចជា​ចាក់ បញ្ចាំង​កម្មវិធី​ទូរទស្សន៍ប៉ុស្តិ៍​អន្តរជាតិ​ខេត្ត​យូ​ន​ណាន​នៅ ប្រទេស​កម្ពុជា ចុះ ផ្សាយ​ទំព័រ​កាសែត​ពិសេស​“​ខេត្ត​យូ​ន ណាន​ប្រទេស​ចិន​”​តាម​កាសែត​រស្មី កម្ពុជា និង​ការបោះពុម្ពផ្សាយ​ទស្សនា​វ​ដ្តី “​ខ្មែរ​”​នៅ​ប្រទេស​កម្ពុជា​ជាដើម ។ សមិទ្ធផល ទាំងនេះ​បានរួម​ចំណែក​ច្រើន ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ ប្រទេស​ទាំង ពីរ​ចិន និង​កម្ពុជា ៕ ដោយ ស៊ឺន យ៉ាន​

លោក ឈាន លាង (​ឆ្វេង​) បាន​ពិភាក្សា​ជាមួយនឹង​ពាណិជ្ជករ​កម្ពុជា​មួយរូប (​ស្តាំ​) នៅក្នុង​ពិព័រណ៍ ចិន​-​អាស៊ី​ខាងត្បូង ដែល​រៀបចំ​នៅ ទីក្រុង​គុន​មីង កាលពី​ខែមិថុនា ឆ្នាំ ២០១៤ (​រូបថត ដោយ Shen Yan)