លោក​ឈួន​ពន្លឺ និង​លោក​នាង​វ៉ាង​សាន់​រួមគ្នា​បើកហាង​ផឹកស៊ី​

784
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ)​៖ តារា​សម្តែង​រូប សង្ហា​រលោក​ឈួន ពន្លឺ និង​ពិធីករ លោក​នាង វ៉ាង​សាន់ បាន រួមគ្នា សម្ពោធ​ជា​ផ្លូវការ​នូវ​ភោជនីយដ្ឋាន “​សាន់​ឡាយ​” ដែលជា​អាហារ​ដ្ឋា​ន​ពេលព្រឹក​ផង ហាង​ផឹក​ស៊ីដាច់​យប់​ផង ។ ប៉ុន្តែ​តារា​ប្រុស​ពីរ​ទាំងនេះ​បានធ្វើឱ្យ​មហាជន​យល់ច្រឡំ​ថា ពួកគាត់ ស្រឡាញ់​ភេទ​ដូចគ្នា ។​
​ ​
​កាលពី​យប់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ លោក​ឈួន ពន្លឺ និង​លោក នាង វ៉ាង​សាន់ បានរួម​គ្នា សម្ពោធ​ជា ផ្លូវការ​នូវ​ភោជនីយដ្ឋាន​របស់ខ្លួន បាន បោះទុន​ជាង​បី​ម៉ឺន​ដុល្លារ នៅ​ម្តុំ​ស្តុ​ប​ទួល​ទំ​ពួ​ង ដោយមាន​វត្តមាន​អ្នកសិល្បៈ និង​ក្រុម​តារា​ល្បីៗ​ប្រមាណ​ជាង​៣០០ នាក់ មក​អបអរ សម្រាប់​តារា ប្រុស​ទាំងពីរ​នាក់​នេះ ។ មុនពេល​បើកហាង​នេះ តែម្តង តារា​ប្រុស​រូប​សង្ហារ​ទាំងនេះ ក៏បាន​ធ្វើឱ្យ ផ្ទុះ​រឿង​យល់ច្រឡំ និង​ស្មាន តែ​ពីរ​នាក់​នេះ​ជាម​នុស្ស​ស្រឡាញ់​ប្រុស ដូចគ្នា បានជា​នៅ​ជាមួយគ្នា រួមគ្នា​បើកហាង​ផឹកស៊ី​ដាច់​យប់​នេះ នេះ​ក៏ដោយ សារ​តែ​លោក​ឈួន ពន្លឺ និង​លោក​នាង វ៉ាង​សាន់ បាន​បង្ហោះ​រូប​អង្គុយ​សំពះ ទន្ទឹម​ជាមួយគ្នា​មើល​តែ​ប្តី​ប្រពន្ធ នៅពេល​សូត្រមន្ត​លើករាសី កាលពី​ខែ មុន​បង្ក​ជាការ​ភ្ញាក់ផ្អើល ។
​ ​
​លោក​ឈួន ពន្លឺ បាន​ប្រាប់ ដល់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា ហាង​របស់លោក​មួយ​នេះ ធ្វើឡើង រួមគ្នា​ជាមួយ​លោក​នាង វ៉ាង​សាន់ ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ ដោយ​ជាង​បី ម៉ឺន​ដុល្លារ​សម្រាប់​ការ តុ​ប​តែ​ជួសជុល និង​សម្ភារៈ​ទាំងអស់ ហើយ​ហាង​របស់ លោក​មួយ​នេះ បើក​លក់​ទាំង​អាហារ ពេលព្រឹក ដែល​គ្រប់មុខ​ដូច​គេឯង ។ ល្ងាច​វិញ​ដាក់លក់​គ្រឿងក្លែម​ឆ្ងាញ់ៗ លក់​រហូត​លក់​ទល់​ភ្លឺ ដែល​លោក និង ដៃគូ​បើក​ជា​ភោជនីយដ្ឋាន​២៤​ម៉ោង តែម្តង ។ លោក​បន្តថា ទម្រាំ​បាន​ហាង មួយ​កើតឡើង លោក​បាន​ចំណាយ ពេល និង​ពលកម្ម​ផង ដោយបាន​ធ្វើ ខ្លួនឯង​សម្រាប់​ការចេញ​ម៉ូត និង ច្នៃ​រូបរាង ។ ប៉ុន្តែ​កម្លាំង​ពលកម្ម​ធ្វើ គឺ​លោក​ចំណាយលុយ​ជួល​ជាង ជុស​ជួល ។​
​ ​
​តារា​ប្រុស​បាន​ពានរង្វាន់ ប្រុស​ស្អាត​ពី​ទូរទស្សន៍​អប្សរា រូបនេះ បាន​បញ្ជាក់ថា ការបើក ភោជនីយដ្ឋាន រួមគ្នា​នេះ គឺធ្វើឡើង​ដោយ​ចង់​មក រកស៊ី​ម្តង ហើយ​លោក និង​លោក​នាង វ៉ាង​សាន់ ជា​មិត្តភក្តិ​ជិតស្និទ្ធ​និង រាប់អាន​គ្នាច្រើន​ឆ្នាំ​មកហើយ ។ គ្មាន មូលហេតុ​ណា​មក​ស្រឡាញ់គ្នា​ទើប​មក បើក​រកស៊ី​បែបនេះ​នោះទេ ។ សម្រាប់ លោក​មិនអាច​ទៅរួច​នោះ​ចំពោះ​រឿង​ប្រុស​ស្រឡាញ់ ប្រុស​នោះ ពីព្រោះ លោក​ក៏មាន​សង្សារ ហើយ​ទើបតែ​បែក គ្នា​ផងដែរ ។
​ ​
​សូមបញ្ជាក់​ផងដែរ​ថា លោក ឈួន ពន្លឺ ជា​តារា​បង្ហាញ​ម៉ូត និង​សម្តែង ដែល​កំពុង​ទទួល​ការគាំទ្រ និង​មាន ទីផ្សារ​ខ្លាំង​លើ​វិស័យ​ភាពយន្ត ហើយ លោក​ក៏​ជា​អតីត​សង្សារ​របស់​តារា ចម្រៀង ញឺ​ម សោភា​ទេពី ដែលជា បេក្ខភាព​ខេ​ម​បូ​ឌា អាយ​ដល (Cambodia Idol) រដូវ​កាល​ទី​៣​ឆ្នាំ​២០១៨ នេះ​។ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ​នាង​បាន​ធ្លាក់ ចេញពី​វគ្គ​ឡាយ​សូ (Live Show) សប្តាហ៍ ទី​៥ កាលពី​យប់​ថ្ងៃទី​៩ ខែមីនា ហើយ ក្នុងចំណោម​បេក្ខភាព​ទាំង​ប្រាំ​បីនាក់ ខណៈ​លោក​ឈួន ពន្លឺ អបអរ​បើក សម្ពោធ​ភោជនីយដ្ឋាន​ថ្មី​ជាមួយ​ដៃគូ រកស៊ី​ទៅវិញ ៕ ដោយ​៖ បូ​រិ​ន​