លោក​ញឹក ប៊ុនឆៃ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​រឿង​ផលិត​គ្រឿងញៀន​

987
ចែករម្លែក

(​ភ្នំពេញ​)៖ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​សមត្ថកិច្ច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នាំខ្លួន​ទៅ​សាកសួរ​​ពាក់ព័ន្ធ​ករណី​កែច្នៃ និង​ផលិត​គ្រឿងញៀន នៅ​ខេត្តកំពង់ស្ពឺ កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧ នេះ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​មុននេះ​បន្តិច​​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ដីកា​របស់​តុលាការ​ឲ្យ​លោក​ញឹក​ ​ប៊ុនឆៃ​ចូលខ្លួន​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​កែច្នៃ​​គ្រឿងញៀន និង​ផលិត​គ្រឿងញៀន​នៅ​ខេត្តកំពង់ស្ពឺ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានបញ្ជាក់​ទៀតថា​សម​ត្ថ​កិច្ច​គ្រាន់តែ​​ហៅ​ទៅ​ដើម្បី​សាកសួរ មិនទាន់​ឃាត់ខ្លួន​ទេ​។ ហើយ​លោក​ញឹក ប៊ុ​ក​ឆៃ កំពុងស្ថិត​ក្នុង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​សមត្ថកិច្ច​
​កំពុង​សាកសួរ​៕​ដោយ​៖​មុនី​រត្ន​

#