លោក​ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា ត្រូវបាន​ជួល​ធ្វើជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​មួយ​នៅ​ក្របខ័ណ្ឌ​លី​ក​លំដាប់​ទី​២​របស់​ម៉ិ​ក​ស៊ិ​ក​

966
ចែករម្លែក

​ប្រធាន​ក្លិប​បាល់ទាត់ Dorados of Sinaloa នៅ​ក្របខ័ណ្ឌ​លី​ក​លំដាប់​ទី​២​របស់​ម៉ិ​ក​ស៊ិ​ក បាន​និយាយថា វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន លោក ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា ត្រូវបាន​ជួល​ឱ្យធ្វើជា​គ្រូបង្វឹក​បង្គោល​របស់​ក្រុម​។​

​ប្រធាន​ក្លិប​លោក ចូ​សេ អង់​តូ​នី​ញ៉ូ នូ​ណេ​ស បានបញ្ជាក់​អំពី​ការជួល​លោក​ម៉ា​រ៉ា​ដូ​ណា ដោយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​កុងត្រា​របស់គាត់​នោះទេ​។ គណនី​ធ្វី​ត​ធឺ​របស់​ក្លិប​ក៏បាន​ស្វាគមន៍​លោក​ម៉ា​រ៉ា​ដូ​ណា​ផងដែរ​ជាមួយ​រូបថត​លោក​ម៉ា​រ៉ា​ដូ​ណា​កំពុង​ស្រែក​បញ្ជា​និង​រូប​ឡូហ្គោ​របស់​ក្លិប​។​

​ក្លិប​គ្រោង​បង្ហាញ​ជា​ផ្លូវការ​នូវ​គ្រូបង្វឹក​ថ្មី​នៅ​ដើម​សប្តាហ៍​ក្រោយ​នៅក្នុង​ទីក្រុង​ស៊ីណា​ឡូ​អា របស់​រដ្ឋ​ឃូ​លី​អា​ខេន​។​

​លោក​ម៉ា​រ៉ា​ដូ​ណា​នៅតែ​ជា​ជន​មានឈ្មោះ​ល្បីល្បាញ​បំផុត​មួយរូប​នៅក្នុង​កីឡាបាល់ទាត់​អន្តរជាតិ​ដោយបាន​ដឹកនាំ​ក្រុម​អា​ហ្ស​ង់​ទីន​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ ១៩៨៦ នៅ​ម៉ិ​ក​ស៊ិ​ក ដោយសារ​ការជួយ​ពី​គ្រាប់​បាល់ “​បាតដៃ​អាទិទេព​” ។​

​ក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់ លោក​ម៉ា​រ៉ា​ដូ​ណា​បាន​ដឹកនាំ​អា​ហ្ស​ង់​ទីន​ទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​វើ​ល​ខាប់​ឆ្នាំ ២០១០​។ គាត់​ក៏​ធ្លាប់​ធ្វើជា​គ្រូបង្វឹក​នៅ​ក្លិប​ជាច្រើន​នៅ​អា​ហ្ស​ង់​ទីន​និង​នៅ​បរទេស​ផងដែរ​។​

​ម៉ា​រ៉ា​ដូ​ណា ដែល​តស៊ូ​ជា​សាធារណៈ​ជាមួយនឹង​ការសេព​គ្រឿងញៀន ឥឡូវនេះ​នឹងធ្វើ​ដំណើរ​ទៅកាន់​ដែនដី​គ្រឿងញៀន​របស់​ម៉ិ​ក​ស៊ិ​ក​៕ ដោយ៖ កញ្ញាដាលីស

លោក ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា នឹង​បង្ហាញខ្លួន​ជា​គ្រូបង្វឹក​របស់​ក្លិប Dorados of Sinaloa នៅ​សប្តាហ៍​ក្រោយ