លោក​ឌុយ​ទែ​ត​ហៅ​អនុ​ប្រធានាធិបតី​របស់គាត់​ថា “​មនុស្ស​រាយមាយ​” មិនអាច​ជឿទុកចិត្ត​បាន​

198
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត បាន​ពន្លះ​អនុ​ប្រធានាធិបតី​របស់គាត់​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​វិច្ឆិកា ដោយ​ហៅ​លោកស្រី​ថា​ជា “​មនុស្ស​រាយមាយ​” ដែល​យក​រឿង​សង្គ្រាម​របស់គាត់​លើ​គ្រឿងញៀន​ទៅ​ពិភាក្សា​ជាមួយ​អ្នក​មកពី​ខាងក្រៅ ហើយ​អាចធ្វើឱ្យ​ប្រទេស​នេះ​មាន​គ្រោះថ្នាក់ ប្រសិនបើ​បែកធ្លាយ​ព័ត៌មាន​រសើប​។​

​លោក​ឌុយ​ទែ​ត​បាន​ស្តីបន្ទោស​ខ្លាំងៗ​លើ​លោកស្រី​ឡេ​នី រ៉ូ​ប្រេ​ដូ មេដឹកនាំ​បក្សប្រឆាំង​ដែល​លោក​និយាយថា “​មិន​គួរឱ្យ​ទុកចិត្តបាន​” ហើយ​ថា​លោកស្រី​កំពុង “​ដើរ​ជាន់​លើ​ដែនដី​គ្រោះថ្នាក់​” នៅក្នុង​តួនាទី​ថ្មី​របស់លោក​ស្រី​ជា​សហប្រធាន​នៃ​ក្រុមការងារ​ប្រឆាំង​គ្រឿងញៀន​របស់លោក​។​

​លោក​បាន​កោះ​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​លោក​នឹងធ្វើ​តាម​ផែនការ​របស់លោក​ក្នុងការ​ផ្តល់​តំណែង​ក្នុងគណៈ​រដ្ឋមន្ត្រី​ដល់​លោកស្រី​រ៉ូ​ប្រេ​ដូ ជា​គូប្រជែង​នយោបាយ​ដែល​លោក​មាន​ទំនាក់ទំនង​រកាំរកូស​។​

​លោក​និយាយថា “​ខ្ញុំ​មិនអាច​តែងតាំង​លោកស្រី​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​បានទេ ប្រសិនបើ​នោះ​ជា​របៀប​ដែល​មាត់​របស់​លោកស្រី​គ្រលាស់ អ៊ីចឹង​មិនអាច​មាន​តំណែង​សម្រាប់​លោកស្រី​ឡើយ​។ របៀប​ដែល​លោកស្រី​ប្រព្រឹត្ត ភ្លាម​បន្ទាប់ពី​ខ្ញុំ​បានតែងតាំង​គាត់ គឺ​មិន​គួរឱ្យ​ពេញចិត្ត​សោះ​”​។​

​លោក​ឌុយ​ទែ​ត​បានតែងតាំង​អតីត​មេធាវី​ការពារ​សិទ្ធិមនុស្ស​រ៉ូ​ប្រេ​ដូ​ឱ្យកាន់ការ​ងារ​សហប្រធាន​ប្រឆាំង​គ្រឿងញៀន​ក្នុង​ខែ​នេះ​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​របស់លោក​ស្រី​អំពី​យុទ្ធនាការ​របស់លោក​៕ ដោយ៖ កញ្ញាដាលីស

លោក​ឌុយ​ទែ​ត​និង​លោកស្រី​អនុ​ប្រធានាធិបតី​រ៉ូ​ប្រេ​ដូ