លោក​ត្រាំ​ចម្អក​ឱ្យ​លោក​ម៉ា​ក្រុង​ជាថ្មី​ម្តងទៀត ជុំវិញ​ការតវ៉ា​អំពី​ពន្ធ​ប្រេង​នៅ​បារាំង​

675
ចែករម្លែក
  • 36
    Shares

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​ចម្អក​ជាថ្មី​ម្តងទៀត​ដាក់​សម​ភាគី​បារាំង​លោក អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង ផ្អើល​ពេញ Twitter ដោយសារតែ​បញ្ហា​ជាច្រើន​កើតឡើង​ចំពោះ​លោក​ម៉ា​ក្រុង​ជុំវិញ​ការតវ៉ា​ហិង្សា​ប្រឆាំងនឹង​ការដំឡើង​ពន្ធ​ប្រេងឥន្ធនៈ​។​

​លោក​ត្រាំ​បាន​សរសេរ​លើ Twitter កាលពី​យប់​ថ្ងៃ​អង្គារ​ទី​៤​ធ្នូ​ថា “​ខ្ញុំ​រីករាយ​ដែល​មិត្តភក្តិ​របស់ខ្ញុំ អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង និង​ក្រុមអ្នកតវ៉ា​នៅ​ទីក្រុង​ប៉ារីស​បាន​យល់ព្រម​បញ្ចប់រឿង ដែល​ខ្ញុំ​សម្រេចបាន​កាលពី​២​ឆ្នាំ​កន្លង​”​។​

​ដោយ​សំដៅ​ទៅលើ​កិច្ចព្រមព្រៀង​ជាស​កល​ស្តីពី​បរិស្ថាន ដែល​បាន​ព្រាង​ឡើង​នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី​ចុងឆ្នាំ​២០១៥ លោក​ត្រាំ​បាន​និយាយថា “​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មានគុណ​វិបត្តិ​ច្រើន​ខ្លាំងណាស់ ដោយសារ​វា​បង្កើន​តម្លៃ​ថាមពល​សម្រាប់​បណ្តា​ប្រទេស​ដែល​ទទួលខុសត្រូវ ខណៈ​លាក់បាំង​ពួក​អ្នក​បំពុលបរិស្ថាន​ដ៏​អាក្រក់​បំផុត​មួយចំនួន​”​។

​កាលពីដើម​សប្តាហ៍​នេះ​នាយករដ្ឋមន្ត្រី​បារាំង លោក​អេ​ឌូ​អាត ហ្វី​លី​ប(Edouard Philippe) បានសម្រេច​ចិត្ត​ផ្អាក​ផែនការ​ដំឡើង​ពន្ធ​ប្រេងឥន្ធនៈ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ៦ ខែ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការតវ៉ា​ដោយ​ហិង្សា​រយៈពេល​ជាច្រើន​សប្ដាហ៍ ដោយ​កត់សម្គាល់​ពី​ការ​ត្រឡប់​បក​ក្រោយ​វិញ​ដ៏​សំខាន់​ដោយ​រដ្ឋបាល​លោក​ម៉ា​ក្រុង​ក្នុង​រយៈពេល ១៨ ខែ​មកនេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ក្រុង​និង​លោក​ត្រាំ ជួបគ្នា​នៅ​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃទី​៣០​វិច្ឆិកា​អំឡុង​កិច្ចប្រជុំ G20
#