លោក​ត្រាំ​និយាយថា រដ្ឋាភិបាល​អាមេរិក​នឹង​បញ្ឈប់ ប្រសិនបើ​សភា​របស់​បក្ស​ប្រជាធិបតេយ្យ​ស៊ើបអង្កេត​រូបគាត់​

414

​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ទៅកាន់​សំឡេង​ភាគច្រើន​របស់​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សភាតំណាងរាស្ត្រ​ថា លោក​នឹង​សងសឹក ប្រសិនបើ​ពួកគេ​ស៊ើបអង្កេត​រូបគាត់​។​

​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​សេត​វិមាន ដែល​ធ្វើឡើង​នៅ​ថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត​ពាក់កណ្តាលរ​បស់​អាមេរិក​យ៉ាង​ដូច្នេះ​ថា “​ស៊ើបអង្កេត​ខ្ញុំ ខ្ញុំ​នឹង​ស៊ើបអង្កេត​អ្នក​វិញ ហើយ​រដ្ឋាភិបាល​នឹងត្រូវ​បញ្ឈប់​”​។​

​ដោយ​កត់សម្គាល់ថា​គណ​បក្ស​សាធារណរដ្ឋ​របស់គាត់​បាន​កាន់កាប់​សភា​ជាន់ខ្ពស់​នៃ​សភា​អាមេរិក គាត់​បាន​និយាយថា ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សភា​ធ្វើការ​ស៊ើបអង្កេត​មកលើ​រូបគាត់ “​យើង​មាន​របស់​មួយ ហៅថា ព្រឹទ្ធសភា​អាមេរិក​”​។​

​លោក​ត្រាំ ដែលមាន​ទាំង​លក្ខណៈ​ប្រទាំង​ប្រទើស​និង​ស្រុះស្រួល​នៅ​គ្រា​ផ្សេងគ្នា​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ បាន​និយាយថា គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​គួរតែ​ទុក​ការប្រកាន់​បក្ស​នៅ​ដាច់ដោយឡែក ដើម្បី​ធ្វើការ​រួមគ្នា​។​

​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​មួយចំនួន​បាន​គំរាម​ប្រើប្រាស់​អំណាច​កោះហៅ​ឱ្យ​ឡើង​តុលាការ ដែល​ពួកគេ​នឹង​ទទួលបាន​នៅក្នុង​ខែមករា​ខាងមុខ ដើម្បី​ស៊ើបអង្កេត​លោក​ត្រាំ​និង​សកម្មភាព​របស់​រដ្ឋបាល​ត្រាំ​។ ប៉ុន្តែ​លោក​ប្រធានាធិបតី​បាន​ព្រមាន​ថា គាត់​នឹង​ឆ្លើយតប​វិញ​តាមរបៀប​ដូចគ្នា ហើយ​រដ្ឋាភិបាល​នឹងរង​គ្រោះ​។​

​លោក​ក៏បាន​និយាយ​ផងដែរ​ថា ពួក​សមាជិក​បក្ស​ប្រជាធិបតេយ្យ “​មិនអាច​ធ្វើ​អ្វី​” មកលើ​គាត់​បានឡើយ គឺ “​សូន្យ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​នឹង​សងសឹក​វិញ ប្រសិនបើ​សភា​របស់​បក្ស​ប្រជាធិបតេយ្យ​ស៊ើបអង្កេត​រូបគាត់