លោក​ត្រាំ​និយាយ​លេងសើច​ដាក់​លោកពូ​ទីន​ថា “​កុំ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​”

622
ចែករម្លែក

ជាមួយ​ស្នាមញញឹម​និង​ការចង្អុល​ម្រាមដៃ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ប្រាប់​លេងសើច​ទៅ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន របស់​រុស្ស៊ី​ថា “​កុំ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​” នៅក្នុង​ការប្រជុំ​លើកដំបូង​របស់​មេដឹកនាំ​ទាំងពីរ ចាប់តាំងពី​អគ្គ​រដ្ឋអាជ្ញា​បាន​សន្និដ្ឋានថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​យ៉ាង​ពេញទំហឹង​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០១៦​។​

​សំឡេង​នៃ​មតិយោបល់​របស់លោក​ប្រធានាធិបតី​ត្រាំ ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកយកព័ត៌មាន​ម្នាក់​បាន​សួរថា​តើ​គាត់​នឹង​ព្រមាន​លោកពូ​ទីន​ដែរ​ឬ​អត់​នោះ ភ្លាមៗ​ត្រូវបាន​បើកទូលាយ​ចំពោះ​ការបកស្រាយ​នានា​។ ប៉ុន្តែ​វា​ហាក់ដូចជា​មិនបាន​ធ្វើឱ្យ​ស្ងៀមស្ងាត់​នូវ​សំណួរ​អំពី​ទំនាក់ទំនង​របស់លោក​ត្រាំ​ជាមួយ​រុស្ស៊ី​នោះទេ បន្ទាប់ពី​ការសន្និដ្ឋាន​របស់​អគ្គ​រដ្ឋអាជ្ញា លោក រ៉ូបឺត មូល​ល័​រ ថា លោក​មិនអាច​ចេញ​បានទេ​នូវ​ការ​សមគំនិត​មាន​ស្ថានទោស​ព្រហ្មទណ្ឌ​រវាង​យុទ្ធនាការ​របស់លោក​ត្រាំ​និង​រុស្ស៊ី​។​

​វា​ជា​លើកដំបូង​ហើយ​ដែល​មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​ចាប់តាំងពី​ពួកគេ​បាន​អង្គុយ​ជាមួយគ្នា​ជា​សាធារណៈ​នៅ​ទីក្រុង​ហែល​ស៊ីន​គី​កាលពី​ជិត​មួយឆ្នាំ​មុន នៅពេលដែល​លោក​ត្រាំ​មិន​ព្រម​ដាស់តឿន​លោកពូ​ទីន​អំពី​ការជ្រៀតជ្រែក​ការបោះឆ្នោត​និង​មិន​ឈរ​នៅ​ខាង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​ម៉េ​រិ​ក​ទាក់ទិន​នឹង​សម​ភាគី​រុស្ស៊ី​របស់លោក​។ មេដឹកនាំ​ទាំងពីរ​បាន​ផ្តោះ​ប្តូរ​សុន្ទរកថា​ខ្លី​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មិថុនា​អំពី​បញ្ហា​ដែល​ពួកគេ​គ្រោង​នឹង​ពិភាក្សា នៅពេល​អ្នកយកព័ត៌មាន​ម្នាក់​បាន​ស្រែក​ឱ្យ​លោក​ត្រាំ​ព្រមាន​លោកពូ​ទីន “​កុំឱ្យ​ជ្រៀតជ្រែក​” ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០២០​។​

​លោក​ប្រធានាធិបតី​បាន​ឆ្លើយថា “​ជាការ​ពិត​” មុនពេល​គាត់​ងាក​ទៅរក​លោកពូ​ទីន ហើយ​និយាយថា “​កុំ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​”​។ លោក​ត្រាំ​បាន​និយាយ​ដដែលៗ​នូវ​សំណើ​របស់​អ្នកកាសែត ខណៈ​ចង្អុល​ទៅ​លោកពូ​ទីន​។ លោកពូ​ទីន​បាន​ផ្ទុះសំណើច​។​

​លោក​ត្រាំ​ក៏បាន​និយាយ​ផងដែរ​ថា លោក​រីករាយ​នឹង “​ទំនាក់ទំនង​ល្អ​ខ្លាំង​” ជាមួយ​លោកពូ​ទីន ហើយ​បាន​និយាយថា “​រឿង​វិជ្ជមាន​ជាច្រើន​នឹង​ចេញ​មកពី​ទំនាក់ទំនង​ល្អ​នេះ​”​។ លោក​និយាយថា ពាណិជ្ជកម្ម​និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​គឺជា​បញ្ហា​ដែល​ពួកគាត់​នឹង​ពិភាក្សាគ្នា​៕ ដោយ៖ កញ្ញាដាលីស

លោកពូ​ទីន​និង​លោក​ត្រាំ​ជួបប្រជុំគ្នា​នៅ​ទីក្រុង​អូ​សា​កា