លោក​ត្រាំ​បញ្ចេញ​រូបភាព​ឆ្កែ​ទាហាន​រងរបួស​អំឡុង​បេសកកម្ម​សម្លាប់​មេដឹកនាំ​អាយ​ស៊ី​ស​

2660
ចែករម្លែក

​ឆ្កែ​ទាហាន​មួយ​ក្បាល​ដែល​រងរបួស​ពេល​កំពុង​ដេញតាម​មេដឹកនាំ​ក្រុម​អាយ​ស៊ី​ស អា​ប៊ូ បាក អា​ល់បាក​ដា​ឌី ឥឡូវនេះ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​។​

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​បញ្ចេញ​រូបថត “​ឆ្កែ​អស្ចារ្យ​” កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​តុលា​។​

​លោក​ត្រាំ​បាន​សរសេរ​លើ Twitter ថា “​យើង​បញ្ចេញ​រូបភាព​ឆ្កែ​អស្ចារ្យ (​ឈ្មោះ​មិន​បញ្ចេញ​ទេ​) ដែល​បានធ្វើ​កិច្ចការ​អស្ចារ្យ​ក្នុងការ​តាម​ចាប់​និង​សម្លាប់​មេដឹកនាំ​អាយ​ស៊ី​ស អា​ប៊ូ បាក អា​ល់បាក​ដា​ឌី​”​។​

​មន្ត្រី​ក្រសួងការពារជាតិ​បាន​ប្រាប់​វេ​ប​សាយ Newsweek ថា ឈ្មោះ​របស់​សុនខ​នៅ​អង្គភាព K-9 នេះ​ត្រូវគេ​ជឿ​មាន​ឈ្មោះថា កូ​ណាន់ (Conan)​។​

​ក្រុមមន្ត្រី​យោធា​មិនបាន​បញ្ចេញ​ឈ្មោះ​ពូជ​ឆ្កែ​ប៊ែ​រ​ហ្ស៊េ​ម៉ា​លីណ​យ​ជា​ផ្លូវការ​ទេ ដោយ​និយាយថា ឈ្មោះ​វា​ត្រូវបាន​ចាត់​ចូល​ជាការ​សម្ងាត់ ហើយ​ពួកគេ​កំពុង​ការពារ​អត្តសញ្ញាណ​ឆ្កែ​។​

​លោក​អាល់​បា​កដា​ឌី​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់ខ្លួន​ព្រមទាំង​កូនតូច​បីនាក់ បន្ទាប់ពី​ត្រូវ​ទ័ព​អាម៉េរិក​ព័ទ្ធ​ជិត នៅ​ផ្លូវ​រូង​ក្រោម​ដី​ទាល់ច្រក​មួយ​នៅក្នុង​ទីតាំង​លាក់ខ្លួន​របស់គាត់​នៅ​ស៊ី​រី​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ គ្រាប់បែក​នោះ​ទំនង​បណ្តាលឱ្យ​សុនខ​រងរបួស​៕ ដោយ៖កញ្ញាដាលីស

ឆ្កែ​ប៊ែ​រ​ហ្ស៊េ​ម៉ាលី​ណ​យ​បាន​រងរបួស​អំឡុង​បេសកកម្ម​តាម​ប្រមាញ់​មេដឹកនាំ​ក្រុម​អាយ​ស៊ី​ស អា​ប៊ូ បាក អា​ល់បាក​ដា​ឌី