លោក​ត្រាំ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ច្រានចោល​ការបារម្ភ​អំពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​

253
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​សេត​វិមាន​បាន​ច្រានចោល​ការព្រួយបារម្ភ​ថា កំណើនសេដ្ឋកិច្ច​អាច​នឹង​ធ្លាក់ចុះ ដោយនិយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​សីហា​ថា ពួកគេ​មើលឃើញ​ហានិភ័យ​តិចតួច​នៃ​វិបត្តិ​សេដ្ឋកិច្ច ទោះបី​ទីផ្សារ​មូល​ប​ត្រ​បំណុល​ពិភពលោក​បាន​ជួប​ការប្រែប្រួល​ក្នុង​សប្តាហ៍​កន្លងទៅ​ក៏ដោយ ហើយ​បាន​ទទូចថា​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួកគេ​ជាមួយ​ចិន​មិនបាន​ធ្វើឱ្យ​ខូចខាត​ដល់​សហរដ្ឋ​អាម៉េរិក​ទេ​។

​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​យើង​កំពុង​ធ្វើបាន​យ៉ាង​ល្អ អតិថិជន​របស់​យើង​ជា​អ្នកមាន ខ្ញុំ​បាន​កាត់​បន្ថយពន្ធ​យ៉ាងច្រើន ហើយ​ពួកគេ​ចាយលុយ​យ៉ាង​សម្បើម​”​។​

​ប៉ុន្តែ​លោក​មាន​សុទិដ្ឋិនិយម​តិចជាង​ជំនួយការ​របស់លោក​ក្នុង​ការធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដោយ​និយាយថា​ខណៈ​លោក​ជឿថា​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម “​ខ្ញុំ​មិនទាន់​ត្រៀមខ្លួន​ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​នៅឡើយ​ទេ​”​។​

​លោក​បាន​លើកឡើងថា សេត​វិមាន​ចង់ឃើញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោះស្រាយ​ការតវ៉ា​ដែល​កំពុង​បន្ត​នៅ​ហុងកុង​ជាមុនសិន​។​

​លោក​ត្រាំ​បាន​និយាយថា “​ខ្ញុំ​ចង់ឃើញ​ការដោះស្រាយ​នៅ​ហុងកុង​តាមរបៀប​មនុស្សធម៌​។ ខ្ញុំ​គិតថា​វា​នឹង​ល្អ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ថា​មិនទាន់​ត្រៀមខ្លួន​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទេ