លោក​ត្រាំ​យក​រថយន្ត​ពាស​ដែក The Beast ២​គ្រឿង និង​វ៉ាលិស​ផ្ទុក​ប៊ូ​តុង​នុយក្លេអ៊ែរ​មក​តាម​ខ្លួន អំឡុង​ទស្សនកិច្ច​នៅ​អង់គ្លេស​

957
ចែករម្លែក
  • 189
    Shares

​លោក ដូ​ណា​ល់ ត្រាំ នឹងត្រូវ​គេ​ដឹក​នៅ​ជុំវិញ​ចក្រភព​អង់គ្លេស​ក្នុង​រថយន្ត​ការពារ​គ្រាប់បែក​តម្លៃ ២ លាន​ដុល្លារ ដែល​ត្រូវគេ​ស្គាល់​ថា រថយន្ត “The Beast”​។​

​ជាការ​ពិត ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​មានន័យថា ប្រធានាធិបតី​អាមេរិក​ត្រូវមាន​រថយន្ត​ពាស​ដែក The Beast ២ គ្រឿង​នៅ​ចក្រភព​អង់គ្លេស ដូច្នេះ​ជន​វាយប្រហារ​នឹងមិន​ដឹងថា គាត់​ជិះ​នៅក្នុង​រថយន្ត​មួយណា​នោះទេ​។​

The Beast ជា​រថយន្ត​ពាស​ដែក​ពណ៌​ខ្មៅ មាន​កៅអី ៧ ដែល​រចនា​ឡើង​ដើម្បី​ផ្តល់ជូន​លោក​ត្រាំ​នូវ​ការការពារ​សុវត្ថិភាព​ដ៏​ល្អ​បំផុត​។​

​អមដំណើរ​ជាមួយ​ប្រធានាធិបតី​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​របស់​ត្រាំ​រួមមាន​ទាំង​វេជ្ជបណ្ឌិត​ប្រចាំ​នៅ​សេត​វិមាន ដែល​មក​តាម​គាត់​គ្រប់ពេល រួមជាមួយ​ជំនួយការ​យោធា​ម្នាក់​ក្នុងចំណោម​៥ នាក់ ដែល​យួរ​វ៉ាលិស​ផ្ទុក “​ប៊ូ​តុង​នុយក្លេអ៊ែរ​” ដែល​បំពាក់​ជាមួយ​ឧបករណ៍​ទំនាក់ទំនង​និង​សៀវភៅ​ផែនការ​ធ្វើសង្គ្រាម​។​

The Beast អាច​ប្រែ​ក្លាយទៅជា​បន្ទប់​សុវត្ថិភាព​ពេល​មាន​ចលាចល ដែល​ក្នុងនោះ​មាន​ធុង​អុកស៊ីសែន កាមេរ៉ា​មើល​ពេល​រាត្រី និង ដែកថែប​ពាស​ជុំវិញ​រថយន្ត ដែល​គេ​និយាយថា​អាច​ទប់​ទល់នឹង​គ្រាប់កាំភ្លើង គ្រាប់បែក និង​ការវាយប្រហារ​គីមី​។​

​រថយន្ត​នេះ​ក៏មាន​សំបក​កង់​ប្រភេទ Kevlar និង យ៉ាន់​ធ្វើ​ពី​ដែកថែប​រឹងមាំ​បំផុត ដែល​អាចធ្វើឱ្យ​រថយន្ត​បន្តធ្វើ​ដំណើរ​ទៅមុខ​បាន ទោះបីជា​សំបក​កង់​ត្រូវបាន​បំផ្លាញ​ក៏ដោយ​។​

​ផ្លោក​ឈាម​របស់​ប្រធានាធិបតី​ក៏​ដឹក​មក​តាម​ដែរ​ក្នុងករណី​សង្គ្រោះបន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ និង​ទូរស័ព្ទ​ផ្កាយរណប​មួយ ដែល​អាច​រក្សា​ការធ្វើទំនាក់ទំនង​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត The Beast ២​គ្រឿង​ព្រមទាំង​យានយន្ត​និង​យន្តហោះ​ជាច្រើន​ទៀត​ត្រូវបាន​យកមក​តាម​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ត្រាំ​ទៅ​ចក្រភព​អង់គ្លេស