លោក​ត្រាំ​វាយប្រហារ CNN, NBC និង​កាសែត​អង់គ្លេស The Sun

591
ចែករម្លែក

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​រកឃើញ​ពេលវេលា​ដើម្បី​វាយប្រហារ​ទូរទស្សន៍ CNN ទូរទស្សន៍ NBC និង​កាសែត​អង់គ្លេស The Sun និង​ផ្តល់ជូន​នូវ​ការណែនាំ​មួយ​ដល់​អង្គភាព​សារព័ត៌មាន​ទី ៤ ខណៈ​និយាយ​ជាមួយ​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កក្កដា​ជាមួយនឹង​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា មេ​។​

​មេដឹកនាំ​ទាំង​២​បាន​ប្រឈម​នឹង​សំណួរ​ធ្ងន់ៗ​នៅក្នុង​សន្និសីទកាសែត​មួយ​បន្ទាប់ពី​កិច្ចពិភាក្សា​របស់​ពួកគេ​ដែល​បាន​កើតឡើង​រវាង​ជំនួប​ដ៏​ចម្រូងចម្រាស់​នៃ​អ្នកតំណាង​អង្គការ​ណា​តូ​និង​សន្និសីទ​កំពូល​នាពេលខាងមុខ​របស់លោក​ត្រាំ​ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​លោក ជី​ម អា​កូ​ស្តា នៃ​ទូរទស្សន៍ CNN បាន​ព្យាយាម​សួរ​សំណួរ​មួយ​ថា “​លោក​ប្រធានាធិបតី តើ​លោក​នឹង​ស្នើឱ្យ​លោកពូ​ទីន​នៅ​ឆ្ងាយ​ពី​ការបោះឆ្នោត​អាមេរិក​ដែរឬទេ​?” ហើយ​ត្រូវបាន​ច្រានចោល​ដោយ​ប្រធានាធិបតី​ត្រាំ​។​

​លោក​ត្រាំ​និយាយថា “​ទូរទស្សន៍ CNN គឺជា​ព័ត៌មាន​ក្លែងក្លាយ​។ ខ្ញុំ​មិន​ទទួលយក​សំណួរ​ពី CNN ទេ​”​។​

​លោក​ត្រាំ​បាន​និយាយថា “​តោះ ប៉ុស្តិ៍​ព័ត៌មាន​ពិត​វិញ​ម្តង​” ដោយ​ចង្អុល​ទៅកាន់​លោក ច​ន រ៉ូបឺត នៃ​ប៉ុស្តិ៍ Fox News​។

​ក្រោយពី​វគ្គ​សួរ​សំណួរ លោក​រ៉ូបឺត​បាន​និយាយថា គាត់​បាន​ព្យាយាម​បង្អាក់ នៅពេលដែល​លោក​អា​កូ​ស្តា និង​លោក​ត្រាំ វាយបក​គ្នា​ទៅវិញទៅមក ហើយ​បាន​សួរ​សំណួរ​ផ្ទាល់ខ្លួន​របស់គាត់ នៅពេល​ដឹង​ច្បាស់​ថា​ប្រធានាធិបតី​ត្រាំ​នឹងមិន​ទទួលយក​សំណួរ​ណាមួយ​ពី CNN​។​

​គាត់​បាន​កត់សម្គាល់ថា គាត់​ធ្លាប់​ធ្វើការ​នៅ CNN ។ លោក​រ៉ូបឺត​បាន​បន្តថា “​មាន​អ្នកសារព័ត៌មាន​ល្អៗ​មួយចំនួន​ធ្វើការ​នៅ​ទីនោះ ហើយ​ប្រថុយ​ជីវិត​របស់​ពួកគេ​ដើម្បី​រាយការណ៍​រឿងរ៉ាវ​នៅ​ជុំវិញ​ពិភពលោក​។ ការ​ថ្កោលទោស​ចំពោះ​បណ្តាញ​ទូរទស្សន៍​នេះ​ថា ពត៌មាន​ក្លែងក្លាយ គឺ​…​អយុត្តិធម៌​”​។​

​លោក​រ៉ូបឺត​បាន​និយាយថា វា​ក៏​ខុស​ដែរ ដែល​លោក​ត្រាំ ហៅ​លោកស្រី គ្រី​ស្ទិ​ន វេ​ក​កឺ របស់​ប៉ុស្តិ៍ NBC News ថា “​មិន​ស្មោះត្រង់​”​។ គាត់​បាន​និយាយថា “​លោកស្រី​មាន​ភាពស្មោះត្រង់​ណាស់​តាម​ដែល​ខ្ញុំ​ដឹង​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​វាយប្រហារ CNN, NBC និង​កាសែត​អង់គ្លេស The Sun កាលពី​ថ្ងៃ​សុក្រ