លោក​ត្រាំ​អត់​យល់​ថី​បានជា​គេ​បន្ទោស​គាត់ រឿង​ចលាចល​នៅ​ហុងកុង​

332
ចែករម្លែក

ប្រធានាធិបតី​ត្រាំ​បាន​អះអាង​នៅក្នុង Twitter កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​១៣​សីហា​ថា “​មនុស្ស​ជាច្រើន​” កំពុង​ស្តីបន្ទោស​គាត់​ចំពោះ​ការ​ងើប​បះបោរ​នៅ​ហុងកុង​។​

​លោក​បាន​សរសេរ​នៅលើ Twitter ថា “​មនុស្ស​ជាច្រើន​កំពុង​ស្តីបន្ទោស​ខ្ញុំ​និង​សហរដ្ឋ​អាម៉េរិក ចំពោះ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​ហុងកុង​។ ខ្ញុំ​អត់​យល់ ហេតុអ្វី​?”​។

​ការលើក​ជា​សំណួរ​ជាច្រើន​ទៅ​សេត​វិមាន​មិនបាន​ទទួល​ព័ត៌មាន​បន្ថែម​អំពី​ថា​តើ​ប្រធានាធិបតី​កំពុងនិយាយ​អំពី​អ្នកណា​នោះទេ​។​

​គាត់​បាន​ប្រាប់​អ្នកសារព័ត៌មាន​មួយ​ម៉ោង​មុន​នោះ​ថា គាត់​បាន​តេ​ទូរស័ព្ទ​និយាយ​ជាមួយ​ចិន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ហើយ​ប្រហែលជា​ចង់​សំដៅ​ការចោទប្រកាន់​នោះ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ដែលថា​សហរដ្ឋ​អាម៉េរិក​មាន “​បាតដៃ​ខ្មៅ​” នៅក្នុង​ការតវ៉ា​នោះ និង​ជា​អ្នក​ញុះញង់​ការធ្វើ​បាតុកម្ម​នៅ​ហុងកុង​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ បាន​ហៅ​ការអះអាង​ទាំងនោះ​ថា​ជា​រឿង​គួរឱ្យ​អស់សំណើច ហើយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​កាលពី​សប្តាហ៍​មុន​បាន​រិះគិត​វិធីសាស្ត្រ​ដាក់​សម្ពាធ​របស់​ចិន​ថា “​គ្មាន​ការទទួលខុសត្រូវ​និង​មាន​គ្រោះថ្នាក់​”​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​សារ Twitter មួយ​ទៀតថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ចិន​បាន​ជូនដំណឹង​ដល់​សហរដ្ឋ​អាម៉េរិក​ថា ខ្លួន​កំពុង​ដាក់​កងទ័ព​នៅតាម​ព្រំដែន​នៃ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​។​

​លោក​ត្រាំ​និយាយថា “​ទីភ្នាក់ងារ​ស៊ើបការណ៍​របស់​យើង​បាន​ជូនដំណឹង​ដល់​យើង​ថា រដ្ឋាភិបាល​ចិន​កំពុងតែ​ចល័ត​កងទ័ព​ទៅកាន់​ព្រំដែន​ជាមួយ​ហុងកុង​។ មនុស្ស​គ្រប់គ្នា​គួរតែមាន​ភាពស្ងប់ស្ងាត់​និង​មាន​សុវត្ថិភាព​!”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ថា​គាត់​មិន​យល់​ទេ​ហេតុអ្វី​គេ​បន្ទោស​គាត់​រឿង​ចលាចល​នៅ​ហុងកុង