លោក​ត្រាំ​អរគុណ​ដល់​ការកើនឡើង​កម្តៅ​ផែនដី ដែល​ជួយ​អាមេរិក​ដោះស្រាយ​ជាមួយ​ព្យុះ​ព្រិល​

439
ចែករម្លែក
  • 132
    Shares

​ប្រធានាធិបតី​ត្រាំ​បាន​សរសេរ​លើ Twitter របស់គាត់​ថា អាមេរិក​កំពុង​ជួបប្រទះ​នូវ​ព្យុះ​ព្រិល​ដ៏​ធំ ដែល​បាន​លុបចោល​ជើងហោះហើរ​រាប់ពាន់ ឃើញ​ព្រិល​ធ្លាក់​ពី​កម្ពស់​រាប់​អ៊ីង​រហូត​រាប់​ជាង​០,៣​ម៉ែត្រ និង ឃើញ​រដ្ឋ​មួយចំនួន​ប្រកាសអាសន្ន​។​

​លោក​ប្រធានាធិបតី​អាមេរិក​ត្រាំ​បានលើកឡើង​អំពី​ការឡើង​អំពី​ការកើនឡើង​កម្តៅ​ផែនដី​ជា​មធ្យោបាយ​ផ្តល់ជំនួយ​ដល់​ផ្នែក​ខ្លះ​នៃ​សហរដ្ឋអាមេរិក​ដែល​កំពុង​ប្រឈម​នឹង​ព្យុះ​ព្រិល​ដ៏​ធំ​ដែល​បាន​ធ្លាក់​ព្រិល​ដល់​កម្រាស់​ជាង​៣០​សង់ទីម៉ែត្រ និង​បាន​បណ្តាលឱ្យ​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​បំផុត​នៅ​តំបន់​ភាគ​កណ្តាល​ផ្នែក​បូព៌ា​និង​ភាគ​ឦសាន​។​

​លោក​ត្រាំ​បានសរសេរថា “​សូម​ប្រយ័ត្ន​និង​ព្យាយាម​ស្នាក់នៅ​ក្នុងផ្ទះ​របស់​អ្នក​។ តំបន់​ធំៗ​នៅក្នុង​ប្រទេស​បានទទួល​រង​នូវ​ការធ្លាក់​ព្រិល​យ៉ាងច្រើន​និង​នៅក្បែរៗ​កំណត់ត្រា​ត្រជាក់​បំផុត​។ មិន​នឹកស្មាន​ប្រព័ន្ធ​នេះ​ធំ​យ៉ាងហ្នឹង​សោះ​។ វា​មិនអាក្រក់​ទេ​ដែលមាន​ការកើនឡើង​ក​ម្តៅ​ផែនដី​តិចតួច​ទូទាំង​ពិភពលោក​នាពេល​ឥឡូវនេះ​”​។​

​សារព័ត៌មាន The Hill បាន​រាយការណ៍​ថា ព្យុះ​ត្រូ​ពិ​កនា​រដូវរងា​នេះ​បណ្តាលឱ្យមាន​ព្រិល​ធ្លាក់​ច្រើន​នៅ​ទូទាំង​រដ្ឋ​ញូវយ៉ក លុបចោល​ជើង​ហោះ​រាប់ពាន់ និង​ឃើញ​អភិបាលរដ្ឋ​កាន់​សាស​ប្រកាសអាសន្ន​។​

​របាយការណ៍​អាកាសធាតុ​បាន​ព្រមាន​ពី​ផ្ទៃដី​ពោរពេញ​ព្រិល​ទឹកកក​និង​ការកើនឡើង​គ្រោះថ្នាក់​ក្នុងការ​ធ្វើដំណើរ​។​

​លោក​ត្រាំ​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​នូវ​គំនិត​ថា ការប្រែប្រួល​ធាតុអាកាស ឬ “​ការ​កើន​កម្តៅ​ពិភពលោក​” គឺជា​ស្នាដៃ​របស់​មនុស្ស​សាង​ឡើង​។​

​ការបញ្ចេញ​ឧស្ម័ន​កាបូន​ពី​រោងចក្រ​ឧស្សាហកម្ម​និង​រថយន្ត​ដែល​មនុស្ស​បង្កើតឡើង ត្រូវបាន​គេ​កត់សម្គាល់ថា​មូលហេតុ​បង្កឱ្យមាន​ការផ្លាស់ប្តូរ​អាកាសធាតុ​សកលលោក ប៉ុន្តែ​អ្នក​ដែល​បដិសេធ​វិទ្យាសាស្ត្រ បាន​អះអាងថា ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សិប្បនិម្មិត​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​លំនាំ​លំ​យោល​នៃ​បរិយាកាស​ធម្មជាតិ​ដ៏​យូរអង្វែង​មួយ​តែប៉ុណ្ណោះ​។​

​ក្នុង​ឆ្នាំ ២០១៨ លោក​ត្រាំ​បាន​ច្រានចោល​របាយការណ៍​មួយ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​រៀបចំ​ដោយ​រដ្ឋបាល​បរិយាកាស​និង​មហាសមុទ្រ​ជាតិ (NOAA) សហការ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ជាច្រើន​ទៀត​។ លោក​ប្រធានាធិបតី​បាន​និយាយថា​លោក​មិន​ជឿ​ទៅលើ​ការរកឃើញ​នេះ​ទេ​ហើយ​លោក​បាន​ថែមទាំង​ចោទ​ជា​សំណួរ​ថា​តើ​ការប្រែប្រួល​អាកាសធាតុ​ពិតជា​បង្កើត​ឡើង​ដោយ​មនុស្ស​មែនឬ​យ៉ាងណា​៕ ដោយ៖ កញ្ញាដាលីស

ព្យុះ​ព្រិល​កំពុង​វាយប្រហារ​ផ្នែក​ខ្លះ​នៃ​សហរដ្ឋអាមេរិក