លោក​ថោង​ខុន​ប្រាប់​ដល់​អង្គ​បោះឆ្នោត​នៅ​ស្រុក​បារាយណ៍​និង​តាំងគោក​ឱ្យ​ការបោះឆ្នោត​បានល្អ​

795
ចែករម្លែក

មូល​សម្បត្តិ​/​ភ្នំពេញៈ​ខណៈ​នៅសល់​រយៈពេល​តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​និង​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ​ឈានចូល​មកដល់​។​

លោក​ថោង​ខុន​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បារាយណ៍​និង​ស្រុក​តាំង​គោ​កាលពី​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៩​នេះ​បាន​ចុះ​សំណេះសំណាល​និង​ណែនាំ​បន្ថែម​ដល់​អង្គ​បោះឆ្នោត​ទាំងពីរ​ស្រុក​ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​អសកល​នេះ​ប្រព្រឹត្តទៅ​រលូន​ល្អប្រសើរ​។​

​ពិធី​សំណេះសំណាល​ជាមួយ​អង្គ​បោះឆ្នោត​ខាងលើនេះ ក៏បាន​ធ្វើឡើង​ស្រប​នឹង​ការ​ប្រារព្ធ​ទិវា​ចងចាំ ២០​ឧសភា​ផងដែរ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​។​ដើម្បី​រំឭក​ឡើងវិញ​នូវ​ការបាត់​បង់ជីវិត​រប​ស់​ប្រជាជន​ស្លូតត្រង់​ជិត​៣​លាន​នាក់​ដែល​បាន​ស្លាប់​យ៉ាង​អយុត្តិធម៌​ក្នុង​របប​ប្រល័យពូជសាសន៍ «​កម្ពុជា​ប្រជាធិបតេយ្យ​» ក្នុងពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។

​លោក​បាន​រំ​ព្ញ​កនូវ​ការចងចាំ​ប្រកបដោយ​ការគោរព​និង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​យុទ្ធជន យុទ្ធ​នារី​អ្នក​សេ្ន​ហា​ជាតិខ្មែរ​គ្រប់​ជំនាន់​ដែល​បាន​តស៊ូ​ប្រយុទ្ធ​និង​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន ដើម្បី​ឯករាជ្យ​អធិបតេយ្យ​បូរណភាព​ទឹកដី​សន្តិភាព​សេរីភាព​ប្រជាធិបតេយ្យ​និង​វឌ្ឍនភាព​សម្រាប់​មាតុភូមិ​កម្ពុជា​។​

​បន្ទាប់ពី​រំឭក​នូវ​សោកនាដកម្ម​ដែល​កើតឡើង​ក្នុង​របប​ខ្មៅ​ងងឹត​យង់ឃ្នង​នោះ​រួចមក លោក ថោង ខុន បាន​ណែនាំ​បន្ថែម​ដល់​អង្គ​បោះឆ្នោត​យ៉ាង​ដូច្នេះ​ថា​៖*​អង្គ​បោះឆ្នោត​គ្រប់រូប​-​គ្រប់​ឃុំ​ត្រូវ​ថែរក្សា​សុខភាព​អោយ​បានល្អ​រក្សា​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ទៅមក​កន្លែងធ្វើការ​។​ក្នុង​រយៈពេល​នេះ​អង្គ​បោះឆ្នោត​មិនត្រូវ​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ឡើយ​។​

​អង្គ​បោះឆ្នោត​ត្រូវ​ស្គាល់​ច្បាស់​ពី​លេខ​រៀង​គណបក្ស​ត្រូវ​ចេះ​គូស​និង​បោះឆ្នោត​ជូន​គណបក្ស​ឲ្យ​បាន​ត្រឹមត្រូវ​។​ អង្គ​បោះឆ្នោត​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ហ្មត់ចត់ និង​ប្រមូលផ្តុំ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​ដឹកជញ្ជូន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៦ ខែឧសភា ចាប់ពី​ម៉ោង ៦៖០០​ព្រឹក រហូតដល់​ម៉ោង ៣៖០០​រសៀល​។

​អង្គ​បោះឆ្នោត​ត្រូវ​ត្រួតពិនិត្យ​ឯកសារ​បម្រើ​ឲ្យ​ការបោះឆ្នោត​(​ដូចជា​អត្តសញ្ញាណ​បណ្ណ​……)​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់ ដើម្បី​យកទៅ​បោះឆ្នោត​។​ ត្រូវមាន​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ល្អ​។​

  • ខិតខំ​ទប់ស្កាត់​រាល់​សកម្មភាព​ដែល​ប៉ុនប៉ង​បំបែកបំបាក់​ផ្ទៃក្នុង​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ ឬ​ក្នុង​ជួរ​បេក្ខជន​ឬ​នៅក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​។​

​ត្រូវ​ម្ចាស់ការ​ក្នុងការ​វាយបក​ឱ្យទាន់​ពេលវេលា​នូវ​រាល់​ការឃោសនា​មួលបង្កាច់​និង​សកម្មភាព​បំផុសបំផុល​ញុះញង់​អុចអាល​របស់​ក្រុមប្រឆាំង​គ្រប់​រូបភាព​នៅតាម​មូលដ្ឋាន​។​​ខិតខំ​ពិនិត្យ​និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​និង​សំណូមពរ​ចាំបាច់​នានា​នៅ​មូលដ្ឋាន​។​*​ផ្តល់​សេវាសាធារណៈ​(​ទាំង​សេវា​តម្រូវការ​និង​សេវា​សំណូមពរ​)​ឲ្យ​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ​។

  • ខិតខំ​ធ្វើអំពើ​ល្អ និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​ចិត្ត​។​* ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់ ត្រូវ​បង្កលក្ខណៈ​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​ដែលជា​អង្គ​បោះឆ្នោត ដើម្បី​បាន​ទៅ​បោះឆ្នោត និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​។​

​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​ពិធី​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​៣​នេះ មាន​រយៈពេល​៨​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃ​១៧-២៤ ខែឧសភា​ឆ្នាំ​២០១៩​ហើយ​ការបោះឆ្នោត​អសកល​នេះ​នឹង​ប្រព្រឹត្ត​ទៅជា​ផ្លូវការ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩៕S/​