លោក​បណ្ឌិត​ឈួន​ថា​វិន្ទ​!​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​គឺ​ប្រជាជន​កម្ពុជា​ជា​អ្នកឈ្នះ​

866
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ក្រចេះៈ​លោក​ឧ​ត្ត​ម​សេនីយ​ឯក​បណ្ឌិត​ឈួន​ថាវ​រិន្ទ​អគ្គមេបញ្ជាការ​រង​កង​ទ័ព​ជើង​អាកាស​,​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តក្រចេះ​និង​ស្រុក​ព្រែក​ប្រសព្វ​បាន​ថ្លែង​ដោយ​ភាពប្រាកដនិយម​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ដែលជា​សមាជិក​សមា​ជីកា​គណបក្ស​ប្រជាជន​កម្ពុជា​ថា​៖​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ មកនេះ​មិនបាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​ធា្ល​ក់​ទៅក្នុង​ភាព​មហន្តរាយ​ណាមួយ​ឡើយ ជា​ការពិត​ជាក់ស្តែង​មានតែ​ការរីកចំរើន ទាំង​សេដ្ឋកិច្ចជាតិ ទាំង​សេដ្ឋកិច្ច​គ្រួសារ បងប្អូន​មាន ជីវភាព​ធូ​ធារ ប្រទេស​មាន​សុខសន្តិភាព និង ការអភិវឌ្ឍ ។

លោក​បន្តថា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន រក្សាបាន​នូវ​សុខសន្តិភាព និង ការអភិវឌ្ឍ ,​គណបក្ស​ប្រជាជន​ឈ្នះ គឺ​ប្រជាជន​ជា​អ្នកឈ្នះ ព្រោះ​រក្សាបាន​នូវ​សុខសន្តិភាព ,ឈ្នះ​ដោយសារ​យើង​មានលទ្ធភាព​អភិវឌ្ឍន៍​ប្រទេស​ដោយ​ខ្លួនឯង ។​

លោក​ឧកញ៉ា​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​ថ្លែង​បែបនេះ​នៅក្នុង​ឳ​កាស​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា ក្នុងស្រុក​ព្រែក​ប្រស​ព្ធ ប្រមាណ​ជាង ១.២៣៤ នាក់ នា​ថ្ងៃ​ចុង​សប្តាហ៍​នេះ​។ ពិធី​សំណេះសំណាល​នេះ​ក៏មាន​វត្តមាន​លោក សរ ចំរុង ប្រធាន​គណៈ ក​ម្មា​ធិ​ការ​គណបក្ស​ខេត្តក្រចេះ​និង​លោក មិត្ត ឆៃ​យុ​ត្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រែក​ប្រសព្វ​ចូលរួម​ផងដែរ ។​

លោក​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​ថ្លែង​ទៀតថា​៖​បច្ចុប្បន្ន​ប្រទេសជាតិ​មាន​សន្តិភាព​ហើយ​បងប្អូន​បានរស់នៅ​ដោយ​ភាពសុខសាន្ត​ដោយ​មិន​ភ័យខ្លាច​អំពី​គ្រាប់បែក គ្រាប់ផ្លោង និង ការបែកបាក់​គ្រួសារ​ទៀត​នោះទេ ពិសេស​ក្មួយៗ​ជា​យុវជន​ពិត​ជាមាន​សិទ្ធិសេរីភាព​ពេញលេញ ក្មួយៗ​អាច​ជ្រើសរើស​ការសិក្សា​និង ការងារ​បាន​ដោយ​សេរី ដែល​វា​ខុសគ្នា​ពី​សម័យ​សង្គ្រាម​យុវជន​គ្មាន​ជំរើស​អ្វី​ក្រៅតែពី​រត់គេចខ្លួន​ពី​កំណែន​យោធា​នោះទេ ។

លោក​ឧ​ត្ត​ម​សេនិយ​បាន​បន្តថា​ទំរាំ​បាន​សុខសន្តិភាព​នេះ​សម្តេច​តេ ជោ ហ៊ុន សែន បាន​យក​លះបង់​ជីវ​ត​រហូតដល់​ទៅ​ពីរលើក ។ លើក​ទី​១ នៅ​ថ្ងែ​ទី ២០ ខែ មិថុនា ឆ្នាំ​១៩៧៧ សម្តេច​បាន​លះបង់​ជីវិត​ដឹកនាំ​កម្លាំង​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​បង្កើត​ចលនា​តស៊ូ​រំដោះជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុល​ពល និង លើក​ទី​២​ទៀត​វា​ជាការ​ប្រថុយប្រថាន​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​គឺ​ធ្វើដំណើរ​ចូលទៅក្នុង​តំបន់​ខ្មែរក្រហម ដើម្បី​ធ្វើ​សមាហរណកម្ម​កម្លាំង​ខ្មែរក្រហម មក​ក្នុង​រាជរដ្ឋាភិបាល ។

ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បាន​ចារ​នូវក្នុង​ប្រវត្តិសាស្ត្រ​របស់​បក្ស​នៅ​ថ្ងៃទី​២៩​ខែ ធ្នូ ឆ្នាំ ១៩៩៨​ដែលជា​ទិវា​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ។ នយោបាយ​ឈ្នះ​ឈ្នះ​បាន​នាំ​សុខ​សន្តិ ភាព​ការ​បង្រួប​ប​ង្រួ​ល​ជាតិ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង ៥០០ ឆ្នាំ​កន្លងមកនេះ ។

លោក​ឧ​ត្ត​ម​សេនីយ​គ៏​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ចូលរួម​រក្សា​នូវ​សុខសន្តិភាព ។ លោក​បន្តថា​ដើម្បី​រក្សា​សន្តិភាព និង ការអភិវឌ្ឍ វា​ជាការ​ងាយស្រួល​ទេ​គឺ​លោក យាយ លោកតា អុំ ពូ មីង បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ដែល​គ្រប់​អាយុ​បោះឆ្នោត​ត្រូវ​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់ ។

តើ​សម្រេចចិត្ត​រក្សា​សន្តិភាព​និង​ការអភិវឌ្ឍ​នេះ​ឬទេ ? បើសិនជា​សម្រេចចិត្ត​ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ដែលមាន​រួចមកហើយ គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​គឺ​ប្រាកដ​ធានាបាន​ហើយ ។ លោក​បន្តថា​ការធានា​នេះ មិនមែនជា​ការធានា​ខ្យល់​ទេ ព្រោះ​ស​ព្ធ​ថ្ងៃនេះ​បងប្អូន​កំពុងតែ​រស់​ក្រោម​ដំបូល​សន្តិភាព​និង​កំពុង​ទទួលផល​ពី​សុខសន្តិភាព​ដែល​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស ។

បងប្អូន​អាច​ប្រៀបធៀប​រយៈពេល​ជាង​២០ ឆ្នាំ​ក្រោម​ដំបូល​នៃ​សន្តិភាព ទៅ​និង កាល​រស់នៅ​ក្នុងសម័យ​សង្គ្រាម​តើ​វា​ខុសគ្នា​បែប​ប​ណា ? បើ​បងប្អូន​មិន​ធ្វើការ​ប្រៀបធៀប​ទេ បងប្អូន​មិនអាច​មើលឃើញ​ពី គុណ​តម្លៃ​នៃ​សុខ​សន្តិ​ភា​នោះទេ ។​
លោក​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ព្រែក​ប្រស​ព្ធ​ក៏បាន​ថ្លែង​ការ​អរគុណ​ម​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រែក​ប្រស​ព្ធ​ដែល​បាន​គាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​កន្លងមកហើយ​នៅតែ​បន្ត​គាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​។​លោក​ក៏បាន​អរគុណ​ទុកជាមុន​ថា​ប្រជាជន​ស្រុក​ព្រែក​ប្រស​ព្ធ​និង​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ជា​បន្តទៀត ។

នៅក្នុង​ឳ​កាស​នោះ លោក សរ ចំរុង ក៏បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ​ប្រធាន អនុប្រធាន និង ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន ដែល​បាន​ចំណាយ​ទ្រព្យ​ធន់ និង​កម្លាំងកាយ​ក្នុងការ​អភិវឌ្ឍន៍​មូលដ្ឋាន​ដើម្បី​ឈានឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឲ្យ​ទទួលបាន​ជោ គ​ជ័យ​ផងដែរ​។​

ក្នុងឱកាស​នេះ​គណអធិបតី​ក៏បាន​នាំយក​អំណោយ​អនុ​ស្សាវ​រី៍​និង​ថវិកា ចែកជូន​សមាជិក សមាជិការ​ចូលរួម​ចំនួន​១.២៣៤​នាក់ ក្នង​ម្នាក់ៗ ទទួលបាន សា​រ៉ុង ១ និង ១០.០០០ រៀល លោក​បណ្ឌិត ឈួន ថាវ​រិន្ទ និង​លោកជំទាវ​បាន​ឧបត្ថម្ភ​តាម​សំណុំ​ពរមាន កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន​ធ័​រ និង ទរ​ទស្សន៍ ដល់​ស្នាក់ការ​គណបក្ស​ស្រុក​ព្រែក ប្រសព្វ ខេត្ត ក្រចេះ ផងដែរ​៕S/

លោក​បណ្ឌិត​ឈួន​ថា​វិន្ទ​!​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​គឺ​ប្រជាជន​កម្ពុជា​ជា​អ្នកឈ្នះ