លោក​បណ្ឌិត ងួន ញ៉ិល ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​

257
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្នុងឱកាស​គម្រប់​ខួប ៧​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត របស់ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រឹក​ថ្ងៃ ទី​១៥ ខែតុលា ឆ្នាំ​២០១៩ លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​សមាជិក សមាជិកា​រដ្ឋសភា ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះ​បរម​រូប ខាងកើត​វិមានឯករាជ្យ​។​

​សូម​រម្លឹកថា ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​។

​ក្រោយ​ការយាង​ចូល​ទិវង្គត​របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបិតា​ឯករាជ្យ​ជាតិ រាជរដ្ឋាភិបាល បានកំណត់​យក​ថ្ងៃទី​១៥​ខែតុលា​រៀងរាល់ឆ្នាំ​ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាវីរក្សត្រ​។ ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន​អញ្ជើញ​នាំគ្នា​យក​កម្រងផ្កា​ថ្វាយ​គោរព​សក្ការៈ ចំពោះ​ព្រះ​បរម​រូប​៕ ល​