លោក​បណ្ឌិត ឈួន ថាវ​រិន្ទ​: គ្មាន​គណបក្ស​ណាមួយ​មាន​សមត្ថភាព​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ ដូច​គណបក្ស​ប្រជាជន​នោះទេ​

1124
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: លោក​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​ថ្លែង​ដោយ​សច្ចភាព​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ថា មកដល់ពេលនេះ​មិនទាន់មាន​គណបក្ស​ណាមួយ​អាចមាន​សម​ត្តភាព​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ក្នុងការ​ការពារ​សន្តិ​ភាព ស្ថេរភាព​នយោបាយ និង ការអភិវឌ្ឍ​ប្រ​ទស​ជាតិ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ មេបញ្ជាការរង​កងទ័ព​ជើង​អាកាស នៃ​កងយោធពល​ខេមរភូមិន្ទ អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​សូត្រ​និគម​ន៍ និង​ជា​អនុប្រធាន​ចុះជួយ​ឃុំ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ ភូមិ​សំរោង​ខេត្តសៀមរាប បាន​មានប្រសាសន៍​លើកឡើង​យ៉ាង​ដូច្នេះ​ខណៈ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា ពលរដ្ឋ​ជាស​មា​ជីក សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ជាង ២៥៦ នាក់​ដែល​អ​ញ្ញើញ​មកពី​ភូមិ​សំរោង ឃុំ​ខ្នារ​ពោធិ៍ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ។​

​បន្ទាប់ពី​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្តីពី​ការវិវត្តន៍​រី​ចម្រើន​ក្នុង​មូលដ្ឋាន​រួចមក ក្នុងនាម​សម្តេច​ពិជ័យ​សេនា​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើ​អ​អាកាស លោក​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​រម្លឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​សមាជិក សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​មួយ ដែលមាន​គុណបំណាច់​ធំធេង​ណាស់​ចំពោះ​ជាតិ និង ប្រជាជន​កម្ពុជា​។ បងប្អូន​អាច​រំលឹក​ឡើងវិញ​ពី​អតីតកាល​ខ្លះៗ​ចាប់ពី​ថ្ងៃ ៧ មករា ១៩៧៩ មក ប្រសិនជា​មិនមាន​គណបក្ស​ប្រជាជន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ទេ ប្រហែល​ពេលនេះ​បងប្អូន​បាន​ស្លាប់​បាត់អស់ ទៅហើយ នេះ​ជាស​ច្ចះ​ធ៌​ម​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​បំភ្លេច​បានឡើយ ។ ត​មកទៀត​ក្នុងស្ថានភាព​ប្រទេស​មាន​សង្គ្រាម​ផង សន្តិភាព​ផង​គណបក្ស​ប្រជាជន​ដៃ​ម្ខាង​ស្តារ​ប្រទេសជាតិ​ចេញពី​គំនរ​ផេះផង់ និង ដែ​ម្ខាង​ទប់ស្កាត់​មិន​ឲ្យ របប​ប្រល័យពូជសាសន៍​មិនអោយ​វិលត្រឡប់​មកវិញ ។ ជា​បន្តបន្ទាប់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន តែង​បាន​ប្រើប្រាស់​នូវ​ភាពឈ្លាសវៃ​របស់​សម្តេច​ក្នុង​ការនាំ​ប្រទេស​ទៅកាន់​សុខ​សន្តិ​ភា​ទាំងស្រុង​នៅ​ឆ្នាំ ១៩៩៨ ហើយ​បាន​នាំ​ប្រទេស​ឲ្យ​មានការ​ព​អភិវឌ្ឍ និង មាន​អ្វី​ដូច​ស​ព្ធ​ថ្ងៃនេះ​។

​លោក​បណ្ឌិត​បាន​បន្តថា​៖ បងប្អូន​អាច​ស្រម័យ​មើលទៅ​អតីតកាល​ក្នុង​ទសវត្ស ៨០ និង​ដើម​ទសវត្ស ៩០​ក្នុងស្ថានភាព​ប្រទេស​មាន​សន្តិភាព​ផង​សង្គ្រាម​ផង យើង​ធ្វើដំណើរ​ទៅណា​ម្តងៗ​ភ្នែក​នៅ​កញ្ចឹងករ ត្រូវ​ពួក​ខ្មែរក្រហម​ស្ទាក់​បាញ់​ឡាន ស្ទាក​ប្លន់​ទ្រព្យសម្បត្តិ ខ្លះ​ស្លាប់​ខ្លះ​របួស ។
​ចុះ​ឥឡូវ​បងប្អូន​ធ្វើដំណើរ​ទូទាំងប្រទេស​ទាំង​យប់​ទាំង​ថ្ងៃ តើ​មាន​ដែល​ភ័យខ្លាច​ដូច​មុន​ទេ​។ សួរថា បងប្អូន​ចង់​ឲ្យ​រឿង​អតីតកាល​ដ៏​ឈឺចាប់​សម្រាប់​ប្រទេស​យើង​ត្រឡប់មកវិញ ? ប្រទេសមួយ​នេះ​មិនត្រូវ​កើតឡើង​នូវ​សង្គ្រាម ឬ​អស្ថេរភាព​ណាមួយ បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាជន​តទៅទៀត​ទេ យើង​ត្រូវ​រួមគ្នា​ដើម្បី​ធានា​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ហើយ​បើ​ចង់​រក្សាបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​មានតែ​គណបក្ស​ប្រជាជន​តែមួយគត់​ដែលមាន​សម​ត្តភាព​រក្សា​សន្តិភាព​និង​ការអភិវឌ្ឍ​។

​ក្នុងន័យនេះ​លោក​បណ្ឌិត​ត​បាន​ផ្តាំផ្ញើ​សូម​បងប្អូន​ជា​សមាជិក សមាជិកា​បក្ស​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ទៅ​បោះឆ្នោត ដើម្បី​អនុវត្ត​នូវ​សិទ្ធិ​របស់ខ្លួន​ក្នុងការ​ជ្រើសរើស​មេ​ដឹក​ប្រទេស​ដែល​ខ្លួន​ពេញចិត្ត និង ធានាបាន​នូវ​សុខសន្តិភាព​ដែលជា​សេចក្តីប៉ងប្រាថ្នា​របស់​ម​នុស្ស​គ្រប់រូប​ទាំង​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​។ លោក​ក៏បាន​ដាក់​តឿន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជឿ​ទៅលើ​ការឃោសនា​អកុសល​នានា នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ។​

​នៅក្នុង​ឱកាស​នេះ​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ និង លោកស្រី​បាន​នាំយក​អំណោយ​របស់​សម្តេច​ទាំងពីរ​មាន​សា​រ៉ុង និង ថវិកា ចែកជូន​សមាជិក សមាជិកា និង ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ក្នុង​ម្នាក់ៗ​ទទួលបាន​សា​រ៉ុង ១ និង​ថវិកា ១០.០០០ រៀល ផងដែរ​៕ ល​