លោក​បណ្ឌិត ឈួន ថាវ​រិន្ទ ចុះ​អណរ​គុណ​ម្ចាស់ឆ្នោត​នៅ​ភូមិ​ចំនួន ២ ក្នុងស្រុក​សូត្រ​និគម​

789
ចែករម្លែក

សៀមរាប​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង ជា​មេបញ្ជាការរង​កងទ័ព​ជើង​អាកាស​នៃ​កង យោធពលខេមរភូមិន្ទ​,​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​សូត្រ​និគម​និង​លោកស្រី នៅ​ព្រឹក​ថ្ងៃទី​៥​ខែសីហា​បាន​អញ្ជើញ​ទៅ​អរ គុណ​បងប្អូន ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ចំនួន ២ ក្នុង​ឃុំ​ខ្នារ​ពោធិ៍​ដែល​បាន​ចូលរួម​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការអញ្ជើញ​ទៅ​បោះឆ្នោត និង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។

​ ​នៅ​ចំពោះមុខ​ម្ចាស់ឆ្នោត​នៅ​មូលដ្ឋាន​ភូមិ​សំរោង​និង​ភូមិ​ថ្នល់​ដាច់​ប្រមាណ​ជាង​៤៥០​នាក់​ស្ថិតក្នុង​ឃុំ​ខ្នា​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផង​ដែល​សមាជិក សមា​ជីកា​គណបក្ស​ក្នុងភូមិ​សំរោង​និង​ភូមិ ថ្នល់ ដាច់ ដែល​បានបង្ហាញ​ពី​ការចូលរួម​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការអញ្ជើញ​ទៅ​បោះ ឆ្នោត ។ លោក​បណ្ឌិត​បន្តថា​ការចូលរួម​បោះឆ្នោត គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នាពេលនេះ​បាន​បង្ហាញថា​បងប្អូន​ពិតជា​បាន​គាំទ្រ​ឲ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បន្ត​ដឹកនាំ​ប្រទេស រក្សាបាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​បន្តទៀត ។ ដោយសារ​បងប្អូន​ស្រឡាញ់​សន្តិភាព បងប្អូន​មិន​ស្រឡាញ់​ការអភិវឌ្ឍ​ទើប​បងប្អូន​សម្រេច ចិត្ត​ធ្វើការ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​។

​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ ក៏បាន​ពាំនាំ​យក​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​កុះករ ។ លោក​បណ្ឌិត ក៏បាន​លើកឡើង​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែលថា​៖​ការ​ចេញ ទៅ​បោះឆ្នោត​ដ៏​លើសលប់​របស់​ប្រជាជន​កម្ពុជា បាន​បង្ហាញថា​ប្រជាជន​កម្ពុជា​មាន​ឆ​ន្ទះ​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង ឆ​ន្ទះ​ចង់បាន​សុខសន្តិភាព ចង់បាន​ការអភិ វឌ្ឍ​។ ការចេញទៅ​បោះឆ្នោត​របស់​បងប្អូន​មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​ប្រទេស​របស់​យើង ជាពិសេស​ទៀត​នោះ​គឺ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុ ជា​ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​គឺជា​ជោគជ័យ​ដ៏​ធំធេង​ណាស់ ។ ជោគជ័យ​នេះ​បានធ្វើ​ឲ្យ​យុទ្ធនាការ «​ម្រាមដៃ​ស្អាត ដេក​ផ្ទះ​ឈ្នះ​ឯង​» របស់ ពួក​ប្រឆាំង​ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​ត្រូវ​បរាជ័យ​យ៉ាង​អា ម៉ាស់​បំផុត ។​

​លោក​បណ្ឌិត​បាន​បន្តថា​៖ ការ​ចេញទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​រហូតដល់​ជាង​៨២ ភាគរយ​វា​ជា​ចំនួន​ដ៏​ច្រើន​មួយ​។ អត្រា​នេះ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណាត់ថ្នាក់ លេខ​២​នៅលើ​ពិភពលោក​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ចេញទៅ​បោះ ឆ្នោត​ច្រើនជាងគេ​បន្ទាប់បី​ប្រទេស​បែ​ល្សិ​ច ។ ចំណុច​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា​ប្រជាជន​កម្ពុជា​បាន​គាំទ្រ​នូវ​ដំណើរ ការ​ប្រជាធិបតេយ្យ​របស់ ខ្លួន​យ៉ាង​ពេញលេញ ។ ជាមួយគ្នានេះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រហូតដល់​ទៅ​ជាង ៧៦ ភាគរយ​នេះក៏បាន​បង្ហាញ​ឲ្យ​ឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​ចង់បាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​។ ព្រោះ​បងប្អូន​បាន​ដឹក​ច្បាស់​ណាស់​ថា​មានតែ គណ បក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​អាច​ថែរក្សា​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ​បាន ។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​មានតម្លៃ​ស្មើនឹង​ការចូល រួមរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ។ចំណុច​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ព្រោះ “​សន្តិភាព​សម្រាប់​ទាំងអស់គ្នា ទាំងអស់គ្នា​សម្រាប់​សន្តិភាព​” ,”​មាន​សន្តិភាព​ទើប​មាន ការអភិវឌ្ឍ ហើយ​មានការ​អភិវឌ្ឍ​ទើប​រក្ស​បាន​នូវ​សន្តិភាព​” វា​គឺជា​ខ្សែ​ពីរ​នៃ​ចំណង​មួយ ។ ផ្នែក​តាម​អនុសាសន៍​ដ៏​ខ្ពង់ ខ្ពស់​របស់​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​អំពាវនាវ​កុំ​ឲ្យ​មាន​បងប្អូន​នៅ​មូលដ្ឋាន​មានការ​រើសអើង​រវាង​អ្នក ដែល​បាន​ទៅ​បោះឆ្នោត​និង​អ្នក​ដែល​មិនបាន​ទៅ​បោះឆ្នោត​ដែល​និង​នាំទៅដល់​ការបែងចែក​បក្សពួក​ប​ង្ក​ឲ្យ​មានទំនាស់​នៅក្នុង​ភូមិ​ឃុំ ។

​ទន្ទឹមនឹងនេះ​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ ក៏បាន​អំណរគុណរ​ចំពោះ​ប្រជាពលរដ្ឋ​និង​សមាជិក​បក្ស​ដែល​រស់នៅ​ក្នុងភូមិ​សំរោង និង ភូមិ​ថ្នល់​ដាច់ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​រហូត ៧៤.១៦% បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត កាលពី​ឆ្នាំ ២០១៧​សម្លេង​គាំ ទ្រ​គណបក្ស​ប្រជាជនមាន​ត្រឹមតែ​៤០.៩២%​ប៉ុណ្ណោះ​។ ជ័យជំនះ​ទាំងអស់នេះ​គឺ​បានមកពី​ការយល់ដឹង​ត្រូវ​និង​មើលឃើញ​កាន់​ច្បាស់​របស់ ប្រជាពលរដ្ឋ​ពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

​ ​ក្នុង​ពិធី​ជួប​សំណេះសំណាល​នោះ​លោក​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​បានរៀបចំ​ពិសា​របាយ​សាមគ្គី​ប្រកបដោយ​បរិយាកាស នា​សិ្ន​ទ្ធ​ស្នាល​ជាទីបំផុត​៕