លោក​ព្រិន្ទបាលឯក​ម្នាក់​ដាច់ខ្យល់​ស្លាប់ ក្រោយ​ច្រៀង​បាន​២​បទ​

755
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: លោក​ព្រិន្ទបាលឯក​ម្នាក់ បម្រើកា​ងារ​នៅ​ស្នាក់ការ​ចុះឈ្មោះ​ស្នាក់នៅ​បណ្តោះអាសន្ន របស់​ប៉ុស្តិ៍នគរបាល​ឃុំ​ស្រែ​ឈូក បាន​ស្លាប់​កាលពី​ម៉ោង​០៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​។​

​នគរបាល​មូលដ្ឋាន​បានបញ្ជាក់​ពី​មូលហេតុ នៃ​ការស្លាប់​របស់​មន្ត្រីនគរបាល​នោះ​ថា លោក​ព្រិន្ទបាលឯក ពិន ហ៊ាង មុន​ការស្លាប់ លោក​បាន​ក្រោក​ពី​ព្រលឹម ហើយ​បាន​ច្រៀង​បទ​ចម្រៀង​ចំនួន​២​បទ ហើយ​បាន​ទៅ​លុប​លាងមុខ ក៏​ស្រាប់តែ​ដួលសន្លប់​តែម្តង​។​

​នគរបាល​ថា ក្រោយ​ដួលសន្លប់​អ្នកភូមិ និង​ប្រជា​កា​ពារ​ក៏បាន​ជួយសង្គ្រោះ​បឋម​ដែរ ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ​។​

​យោងតាម​ការពិនិត្យ​សាកសព​របស់​សមត្ថកិច្ច​ជំនាញ ជនរងគ្រោះ​ស្លាប់​ដោយសារតែ​ការ​ខ្យល់គរ និង​ត្រូវ​ធ្វើបុណ្យ​មៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​៕ ល​