លោក​ព្រះ​! គ្រាន់តែ​ចំណតរថយន្ត​មួយគ្រឿង​សោះ​លក់បាន​ថ្លៃ​ក្បែរ​លាន​ដុល្លារ​អាមេរិក​

869
ចែករម្លែក

​កាលពីពេល​ថ្មីៗ​នេះ ចំណត​សម្រាប់​រថយន្ត​តែមួយ​គ្រឿង​នៅ​ក្រុង​ហុងកុង​លក់បាន​ថ្លៃ​កប់​ពពក រហូតដល់​ទៅ ៧៥២.០០០ ដុល្លារ​អាមេរិក ស្ទើរ​មិនគួរ​ឱ្យ​ជឿ នេះ​បើ​យោងតាម​គេហទំព័រ ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៥ ខែមិថុនា​។

​ចំណតរថយន្ត​ដែលមាន​ទំហំ ៣ ម៉ែត្រ​គុណ​នឹង ៥ ម៉ែត្រ​ខាងលើនេះ​មាន​ទីតាំង​ស្ថិត​នៅជាប់ ប្លុក​អគារ​លំនៅដ្ឋាន​រួម ឬ​អា​ផាត​មិន Ultima ក្នុង​តំបន់​ហូ ម៉ាន់ ធិ​ន (Ho Man Tin) កណ្តាល​សង្កាត់​ខូវ​លុន (Kowloo) ដែលជា​ផ្នែក​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​នៃ​ក្រុង​ហុងកុង​។​

​កាសែត South China Morning Post របស់​ចិន បាន​ចុះផ្សាយ​ថា ចំណត​នេះ​នេះ​ត្រូវបាន លក់​ដោយ​ពីរ​នាក់​ប្តី​ប្រពន្ធ​ហុងកុង ដែល​បាន​ចំណាយ​ប្រាក់​ចំនួន ៤៣៣.៧០០ ដុល្លារ​អាមេរិក ទិញយក​វា​កាលពី​កញ្ញា ឆ្នាំ​២០១៧​។

​នេះ​បានសេចក្តីថា ម្ចាស់​របស់​វា​លក់​ចំណេញ​បាន​រហូតដល់​ទៅជិត ៣២០.០០០ ដុល្លារ​អាមេរិក ឯណោះ​៕ ប្រែសម្រួល: ខុម