លោក​ម៉ី ឡាន​ហ្វា​ង ស្ថាបនិក​និង​ជា​អ្នក​សម្តែង​ហ៊ី​ចិន​ដ៏​ល្បីល្បាញ​

919
ចែករម្លែក

​ដោយ:​យោធិន​/ក្រុង​ថែ​ចូ​វ-ប្រទេស​ចិន ​៖ លោក ម៉ី ឡាន ហ្វា​ង (Meilanfang )​គឺជា​អ្នកបង្កើត​សិ​ល្បះ​ល្ខោន​ហ៊ី​ចិន ព្រមទាំង​ជា​អ្នក​សម្តែង​ផងដែរ​នោះ គិត​មកទល់​បច្ចុប្បន្ន​នេះ​មាន​អាយុកាល ជិត​១.០០០​ឆ្នាំ​មកហើយ ប៉ុន្តែ​សកម្មភាព​និង​ស្នាដៃ របស់លោក​ត្រូវបាន​រក្សាទុក មកដល់​សព្វថ្ងៃ​នៅ​សាល​រំលឹក​របស់លោក ស្ថិតនៅ​ក្រុង​ថែ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​។​

​ក្នុងឱកាស​ប្រតិភូ​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​ចូល​ទស្សនា​រមណីយដ្ឋាន​ទីតាំង​សាល​លោក​ម៉ី ឡាន ហ្វា​ង ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​រយៈពេល​១២​ថ្ងៃ  នៅលើ​ទឹកដី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាពេល​កន្លង ទៅនេះ​បាន បង្ហាញ​ឲ្យ​ឃើញ​ពី​ស្នាដៃ​ក្នុងការ​បង្កើត និង​រាល់​សកម្មភាព របស់លោក​ដែល​បាន​រក្សាទុក​យ៉ាង​ល្អឥតខ្ចោះ ដើម្បី​ទុក​ឲ្យ​កូនចៅ​ចិន​ជំនាន់​ក្រោយ​បានដឹង​ឃើញ​និង​ដឹងឮ​ជាពិសេស​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​នូវ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​អ​រូ​ប្បិ​យ​ពិភពលោក​ដ៏​ល្បីល្បាញ​នេះ​។​

​បើតាម​ការអធិប្បាយ​រៀបរាប់​ពី​មគ្គុទ្ទេសក៍​អ្នក​នាំ​ប្រតិភូ​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា ទស្សនា​សាល​សារមន្ទីរ​របស់លោក​ម៉ី ឡាន ហ្វា​ង គឺ​ក្រុមគ្រួសារ​លោក សុទ្ធតែជា​អ្នកសិល្បៈ​។ ប៉ុន្តែ​សម្រាប់​រូបលោក​ម៉ី ឡាន ហ្វា​ង ផ្ទាល់​បាន​បង្កើត​សិល្បៈ​ហ៊ី ដោយបាន​នាំយក​សិល្បៈ​ប្រភេទ​នេះ​ទៅ​ផ្សព្វផ្សាយ នៅក្រៅ​ប្រទេស​ល្បី​យ៉ាង​សុះសាយ ។ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ ដែល​បាន​ស្គាល់​ហ៊ី​នេះ​។​

​សូមបញ្ជាក់ថា លោក​បានធ្វើ​មរណកាល​ក្នុង​អាយុ​៦៤​ឆ្នាំ ហើយ​បច្ចុប្បន្ន​លោក​នៅសល់​ចៅទួត​ម្នាក់ ក៏​ចេះ​សម្តែង​ហ៊ី​ដែរ ប៉ុន្តែ​មិនមែន​សម្តែង​ជា​ផ្លូវការ​ដូច​លោក​ទេ​។​

​សូមបញ្ជាក់​ផងដែ​រ ​សិល្បៈ​ហ៊ី​ចិន ដ៏​ល្បីល្បាញ​នេះ​ត្រូវបាន​នាំយកមក​សម្តែង​ជា​លើកដំបូង​នៅ​កម្ពុ​ជានា​រាត្រី​ថ្ងៃទី​៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​មហោស្រព​ពិ​ពណ៍​កោះ​ពេជ្រ​សំដៅ​ចូលរួម​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​និង​ផ្លាស់ប្តូរ​វិស័យ​សិល្បៈ​វប្ប​ធ​ម៍​កម្ពុជា -​ចិន​។​
ការសម្តែង​ល្ខោន​ហ៊ី​ខាងលើនេះ​មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា នៅ​សាល​មហោ ស្រព​កោះ​ពេជ្រ ដោយមាន​ទស្សនិកជន​ភាគច្រើន​ជា​កូនចៅ កាត់​ចិន មាន​វ័យ​ចំណាស់​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ក្នុងឱកាស​ចូល​ទស្សនា​រមណីយដ្ឋាន​លោក​ម៉ី ឡាន ហ្វា​ង​នេះដែរ​ប្រតិភូ​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​ក៏បាន​ចូល​ទស្សនា​សារមន្ទីរ​ផែនការ​ទីក្រុង​ថែ​ចូ​វ ដែល​កាលពី​ជាង​៥​ពាន់​ឆ្នាំមុន​គឺជា​សមុទ្រ ។​កន្លែង​មួយទៀត​ជា​រមណីយដ្ឋាន​ទន្លេ Fengcheng ដែលមាន​ទីតាំង​ក្បែរ​គ្នា​។ ទន្លេ​មាន​អាយុកាល​២.១០០​ឆ្នាំ បាន​ការពារ​ក្រុង​នេះ​យ៉ាង​ល្អ​ពីស​ត្រូវ​។​ទន្លេ​នេះ​កកើតឡើង​ក្នុង​រជ្ជកាល​មហា​សុង​៕B/

#