លោក​ម៉ែន វិបុល ជម្រុញឲ្យមន្ទីរជំនាញ​ធ្វើ​ផ្លូវ​វាង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​​

266
ចែករម្លែក
  • 3
    Shares

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ ​នៅ​ព្រឹកថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ជម្រុញឲ្យ​មន្ទីរជំនាញ​ធ្វើ​ផ្លូវ​វាង ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​មុន​ថ្ងៃ​សង្ក្រាន្ត​ស្វាយរៀង​ចូល​មកដល់​ ខណៈដែល​ស្ពាន​តា​ហោ​កំពុង​ស្ថាបនា​មិនទាន់​ហើយ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ស្ពាន​តា​ហោ​ ដែល​រួម​ដំណើរ​ដោយ​លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការ​សា​ស្ថាបនា​ស្ពាន​តា​ហោ ស្ថិតនៅ​សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដែល​ការសាងសង់​មក​ដល់ពេល​សម្រេចបាន​៨០%​។

​បើទោះជា​ស្ពាន​នេះ​មិនទាន់​ហើយ​១០០% តាម​ការគ្រោងទុក​មុន​ថ្ងៃ​សង្ក្រាន្ត​ស្វាយរៀង​ចូលដល់​ក៏ពិតមែន លោក​ភិ​បាល​ខេត្ត បាន​ជម្រុញ​ឲ្យ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​​ខេត្ត​ធ្វើ​ផ្លូវ​វាង​នៅ​ខាងក្រោម​ស្ពាន និង​អគ្គីសនី​ស្វាយរៀង​រៀបចំ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​នូវ​ចំណុច​នេះ​ឲ្យ​បានល្អ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជា ពលរដ្ឋ​ទៅមក​នា​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ (​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង​) និង​ចូល​មកដល់​នា​ថ្ងៃទី​១៤-១៥ និង​១៦​ខែមេសា ឆ្នាំ​២០១៩ ខាងមុខនេះ​។

​បើតាម​ការ​អៈ​អាង​របស់​ក្រុមហ៊ុន​ទទួល​ការសាងសង់​បាន​ប្រាប់​ឲ្យដឹងថា ស្ពាន​នេះ​គ្រោង​ស្ថាបនា​រួចរាល់​១០០%​នា​ចុងខែ​ឧសភា ខាងមុខ​។

​បន្ទាប់ពី​អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ស្ពាន​តា​ហោ​លោក​អភិបាលខេត្ត​ បាន​បន្ត​ចុះ​ពិនិត្យមើល​ការស្ថាបនា​ច្រាំងទន្លេ​វ៉ៃ​គោ ​ដែល​កំពុង​រៀបចំ​ជា​សួនច្បារ កន្លែងហាត់​ប្រាណ និង​ជា​កន្លែង​លំហែ​កម្សាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​នា​ថ្ងៃ​អនាគត​ផងដែរ​៕B/

#