លោក​យឹម សា​វី ឡើង​កូត​: ពី​អគ្គលេខាធិការ ទៅជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

717
ចែករម្លែក
  • 122
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានសម្រេច​សម្រួល​តំណែង​លោក យឹម សា​វី ពី​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ទៅជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ តំណែង​ចាស់​របស់លោក​ត្រូវបាន​ជំនួស​ដោយ​លោក ពេជ្រ សុ​ជេ​ថ្ថា​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨​នេះ​។​

​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ដក​លោក យឹម សា​វី ពី​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ ក៏បាន​សម្រេច​តែងតាំង​រូបលោក​ទៅជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​សូមជម្រាបថា សម្តេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ បានសម្រេច​តែងតាំង​លោក ពេជ្រ សុ​ជេ​ថ្ថា ជា​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​៨ ខែសីហា​។​

​យោងតាម​សេចក្ដីសម្រេច បាន​បញ្ជាក់ថា អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ភារកិច្ច និង​សិទ្ធិ​ដូចតទៅ​៖ អគ្គលេខាធិការ​ប្រតិបត្តិ​ដឹកនាំ ចាត់ចែង មាន​ភារកិច្ច​ដឹកនាំ ចាត់ចែង សម្រេច​រាល់​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​គណបក្ស​ហ្វ៊ុនស៊ិចប៉ិច ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ល​