លោក​រដ្ឋមន្ត្រី​ធនធានទឹក​បើក​កិច្ចប្រជុំ​ស្តីពីៈ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ទន្លេ​នៅ​កម្ពុជា​

639
ចែករម្លែក

ដោយៈ បា​យ៉ង់​/ ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​ស្តីពី​” ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ អាង​ទន្លេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​” ដែល​សហការ​រៀបចំឡើង​ដោយ អាជ្ញាធរ​ទន្លេសាប ភ្នាក់ងារ​ទឹក​បារាំង Loire-Britany and Rhine-Meuse ការិយាល័យ​​ទឹក​អន្តរជាតិ​បារាំង ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន និង​ធនាគារពិភពលោក នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ទីស្តីការក្រសួង​។​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​ត្រួតពិនិត្យ​លើ​ការងារ​សំខាន់​មួយចំនួន​ដូចជា ទីមួយ ដំណើរការ​ក្នុងការ​អនុវត្ត​គម្រោង​នីមួយៗ​ទាក់ទង​និង​គោលបំណង​ដែល​បា​ដៅ​​ឬ​កំណត់​។ ទី​ពីរ បញ្ហា​មួយចំនួន​ដែលមាន​នៅក្នុង​ការអនុវត្ត​គម្រោង​លើ​ការពង្រឹង​សមត្ថភាព​(​លើ​ផ្នែក​ថវិកា​,​លើ​បទដ្ឋាន​គតិយុត្តិ​និង​លើ​ផ្នែក​បច្ចេកទេស​)​និង​ភាព​ទទួល ខុសត្រូវ​នៅក្នុង​ការគ្រប់គ្រង​ផែនការ​សកម្ម​នៃ​អាង​ទន្លេ​ដែល​បាន​បង្កើត​រួចមកហើយ​។ ទី​បី ការចែករំលែក​នូវ​បទពិសោធន៍​លើ​បញ្ហា និង​ដំណោះស្រាយ​ក្នុងការ​គ្រប់គ្រង​គម្រោង​។ ទី​បួន ការរៀបចំ​ម៉ូ​ដែល​ឬ​បែបបទ​គំរូ​ក្នុងការ​គ្រប់គ្រង​អាង​ទន្លេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ Tp