លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ជម្រាបលា​បញ្ចប់​ការងារ​ការទូត​ប្រចាំ​កម្ពុជា​

227
ចែករម្លែក

ដោយ​: សម្បត្តិ / ភ្នំពេញ​: ក្នុងឱកាស​បញ្ចប់​អា​ណិ​ត្ត​បេសកកម្ម​ការទូត រយៈពេល​៤ ឆ្នាំ នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលជួប ជម្រាបលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ នាទី ស្តី​ការ​ក្រសួង​ព័ត៌មាន​។​

​នៅក្នុង​ឱកាស​នោះ លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​កម្ពុជា បាន​សំដែង​នូវ​ការរីករាយ ដែល​បានមក​បំពេញបេសកកម្ម​ការងារ ការទូត​រយៈ ៤​ឆ្នាំ​នៅ​កម្ពុជា ហើយ​សម្រេចបាន លទ្ធផល​ការងារ​ល្អ ពិសេស​ទទួល​បានការ​គាំទ្រ និង​កិច្ចសហការ ពី​គ្រប់​បណ្តា ស្ថាប័ន​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ព័ត៌មាន ផងដែរ​។ ជាង​នេះ ទៅទៀត ក្នុងពេលដែល​រូបលោក បំពេញ​កិច្ចការងារ​នៅទីនេះ ហើយ​បានធ្វើ ដំណើរ​ទៅ​កន្លែង​ផ្សេងៗ គេ​ថា​មុខ​របស់លោក ដូចជា​ជនជាតិ​កម្ពុជា បើសិនជា គេ​មិន​បានដឹង​ច្បាស់​ថា លោក​ជា​ជាន​ជាតិ​ហ្វីលីពីន នោះ​។ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​លើក​ពី​ចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង ប្រ​ទស ហ្វីលីពីន និង ប្រទេស​កម្ពុជា តាំងពី​យូរ​មកហើយ ពិសេស​ក្នុង​ដំណើរ ទស្ស​នះ កិច្ច​ជា​ផ្លូវរដ្ឋ របស់ ប្រធានាធិបតី​ហ្វីលីពីន ឌូ​ដឺ​តេ មកកាន់​កម្ពុជា នាពេល​កន្លង មក ក៏​ដូច ជា កីឡាប្រដាល់​ពិភពលោក ប៉ា​គី​អាល់ របស់​ហ្វីលីពីន ដែលជា​ការ បង្ហាញ​នូវ កិច្ច​ទំនាក់​ទ​នង​ដ៏​ល្អ រវាង​ប្រទេស​ទាំង ២ ហើយ​កាលនោះ ទទួលបាន នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា ។​

​នៅក្នុង​ឱកាស​នោះដែរ លោក​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន បាន​លើក​ពី​ចំណាប់ អារម្មណ៍ និង​ការយល់ឃើញ​នូវ​ចំណុច​មួយ ទាក់ទង​ទៅ​និង​សហគម​អាស៊ាន ដែលមាន​បណ្តា​ប្រទេស​មួយចំនួន មិនបាន​ប្រើប្រាស់​ភាសា អង់គ្លេស អោយ បាន​ទូលំទូលាយ ដើម្បីអោយ​មានការ​យល់​ដឹង​ពី អាស៊ាន បាន​កាន់តែ​ស៊ីជម្រៅ ដែល​ប្រការនេះ ត្រូវ​មានការ​ជម្រុញ​អោយ​បានដឹង​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សំដែង​ការវាយតំ​លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ប្រកបដោយ​លទ្ធផល​ផ្លែផ្កា ក្នុង​អា​ណិ​ត្ត​បេសកកម្ម​ការទូត ប្រចាំ​កម្ពុជា របស់ លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ ហ្វីលីពីន ដោយបាន​ចូលរួម​ចំណេ​ក​ក្នុងការ​ធ្វើអោយ​រាល់​ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ លើ​គ្រប់ផ្នែក គ្រប់​វិស័យ នៃ​ប្រទេស​ទាំង ពីរ កម្ពុជា ហ្វីលីពីន បាន​កាន់តែ​ល្អប្រសើរ ជាពិសេស​លើ​កិច្ចការងារ​ការទូត​បា​ន​យ៉ាង​ល្អ​។ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង លោក​ឯកអគ្គរដ្ឋទូត ហ្វីលីពីន បាន​លើក​ឡើ​នូវ ចំណុច​ការងារ​សំខាន់ៗ​មួយចំនួន ដែល​ធ្លាប់​បំពេញ​ជាមួយគ្នា ក្នុង​រយៈពេល កន្លងមក ដោយ​ទទួលបាន​លទ្ធផល​ជា វិជ្ជមាន​។ តាមរយៈ​នេះ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ជូនពរ អោយ លោក Christopher Baltazar MONTERO ឯកអគ្គ រដ្ឋទូត នៃ សាធារណរដ្ឋ​ហ្វីលីពីន ដែល​ទើប​បញ្ចប់​អា​ណិ​ត្ត​ការទូត នៅ​កម្ពុជា ពេល​ត្រូវ​ទៅ​បំពេញ កិច្ចការងារ នៅ​កន្លែង​ផ្សេងទៀត សូម​ទទួលបាន​ជោគជ័យ បន្តទៀត​៕ ល​