លោក​រដ្ឋលេខាធិការ វ​ង្សី វិស្សុត ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី​២២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​សិង្ហបូរី​

913
ចែករម្លែក

​ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​មន្ត្រី​ក្រុមការងារ​ដែល​កំពុងស្ថិត​នៅ​ប្រទេស​សិង្ហ​បុរីបានប្រាប់រស្មីកម្ពុជាកាលពី​រសៀល​​​​ថ្ងៃទី​៦​ខែមេសា​នេះ​ថា​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី​២២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​សិង្ហបូរី ដែលជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​នៅក្នុង​ឆ្នាំ​២០១៨​នេះ ។​កិច្ច​ទាំងពីរ​នេះ​បានចាប់ផ្តើម​ចាប់តាំងពី​ថ្ងៃទី​៣ ខែ មេសា​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​៦ ខែមេសា​នេះ​។​

លោកវង្សី វិស្សុត ខណៈចូលរួមប្រជុំនិងជាវាគ្មិននៅប្រទេសសិង្ហបុរី

​ ​ប្រភព​ដដែល​បន្តថា​លោក វ​ង្សី វិស្សុត បាន​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​អាស៊ាន កាលពី​ថ្ងៃទី ៥ ខែមេសា​និង​អាហារ​ពេលព្រឹក​ការងារ​រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​របស់​អាស៊ាន ជាមួយនឹង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អ៊ឺរ៉ុប​ផងដែរ​។​

​ ​គួរ​បញ្ជាក់ដែរថា តាម​ការរៀបចំ​របស់​ម្ចាស់ផ្ទះ​, បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​ទាំងអស់​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ស្តីពី​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ​លើក​ទី​៨ ដែល​រៀបចំឡើង​ដោយ​សិង្ហបូរី និង​ធនាគារ​ពិភពលោក (The 8th Infrastructure Finance Summit) ក្រោម​ប្រធានបទ ស្វែង​មធ្យោបាយ​ថ្មី​ក្នុងការ​គៀរគរ​ធនធាន​ពី​វិស័យ​ឯកជន​នៅក្នុង​តំបន់​អាស៊ាន ដោយមាន​ការចូលរួម​ពី​បណ្តា​វិនិយោគិន​, អភិវឌ្ឍ​ន៍ករ និង​ធនាគារ​ធំៗ និង​តំណាង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​សំខាន់ៗ​មួយចំនួន​។​

​ ​ប្រភព​បន្ថែមថា តាម​សំណើ​របស់លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហបូរី​ដែលជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​​នៅក្នុង​ឆ្នាំ​២០១៨ គឺ​លោក វ​ង្សី វិស្សុត បាន​ធ្វើជា​វាគ្មិន​នៅក្នុង​វគ្គ​កិច្ចពិភាក្សា​តុមូល​នៅក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នេះ ដែល​នៅក្នុង​កិច្ចពិភាក្សា​តុមូល​នេះ​លោក​វ​ង្សី វិស្សុត បានលើកឡើង​ពី​ស្ថានភាព​, វឌ្ឍនភាព​, បញ្ហា​ប្រឈម​និង​ទស្សនវិស័យ ជាពិសេស​តម្រូវការ​ហិរញ្ញប្បទាន​ដ៏​ធំធេង​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅក្នុង​តំបន់​និយាយ​ជារួម និង​កម្ពុជា​និយាយ​ដោយឡែក​។ ជាមួយគ្នានេះ​លោក​ក៏បាន​លើកឡើង​ផងដែរ អំពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​បន្ត​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​តាមរយៈ​ការបង្កើន​ការវិនិយោគ​សាធារណៈរ​បស់រ​ដ្ឋ និង​ទាំង​តាមរយៈ​ការទាក់ទាញ​ការចូលរួម​របស់​វិស័យ​ឯកជន ជាពិសេស​តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (PPP)​។

​ ​លោក​រដ្ឋលេខាធិការ​ក៏បាន​លើកឡើង​ពី​ឱកាស និង​សក្តានុពល​នៃ​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ជូន​ដល់​វិនិយោគិន​, អភិវឌ្ឍ​ន៍ករ និង​ធនាគារិក​ធំៗ ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នេះ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ស្តីពី​ការអភិវឌ្ឍ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន សម្រាប់​គ្រប់គ្រង​គម្រោង​វិនិយោគសាធារណៈ​២០១៦-២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕MN