លោក​វ៉ារិន បា​ហ្វ​ហ្វិ​ត​បរិច្ចាគ​ប្រាក់​ចំនួន ៣,៦ ពាន់​លាន​ដុល្លារ​ដល់​អង្គការ​ចំនួន​៥

401
ចែករម្លែក

​លោក​មហាសេដ្ឋី វ៉ារិន បា​ហ្វ​ហ្វិ​ត បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​១​កក្កដា​ថា លោក​បាន​បរិច្ចាគ​ប្រាក់​ចំនួន ៣,៦ ពាន់​លាន​ដុល្លារ​នៃ​ភាគហ៊ុន​ក្រុមហ៊ុន Berkshire Hathaway ទៅ​អង្គការ​មូលនិធិ Bill & Melinda Gates Foundation និង​អង្គការ​សប្បុរសធម៌​ចំនួន ៤ ផ្សេងទៀត​។​

​ក្រុមហ៊ុន Berkshire Hathaway បានឱ្យដឹង​ក្នុង​របាយការណ៍​មួយ​ថា លោក​បា​ហ្វ​ហ្វិ​ត អាយុ ៨៨ ឆ្នាំ ដែលមាន​រហស្សនាម​ថា “Oracle of Omaha” (​សំដៅលើ​ស្តេច​ខាង​វិនិយោគ​) នឹង​ប្តូរ​ភាគហ៊ុន Berkshire ប្រភេទ A ចំនួន ១១.២៥០ សន្លឹក​ទៅជា​ភាគហ៊ុន​ប្រភេទ B ចំនួន ១៦,៩ លាន​សន្លឹក​។​

​ក្រៅពី​អង្គការ Gates Foundation អ្នកទទួលបាន​ប្រាក់​បរិច្ចាគ​ផ្សេងទៀត​គឺ អង្គការ Susan Thompson Buffett Foundation អង្គការ Sherwood Foundation អង្គការ Howard G. Buffett Foundation និង​អង្គការ Novo Foundation​។​

​ជាមួយ​ការបរិច្ចាគ​មុនៗ​របស់លោក​បា​ហ្វ​ហ្វិ​ត ប្រធាន​ក្រុមហ៊ុន Berkshire ដ៏​យូរអង្វែង​នេះ​នឹង​បរិច្ចាគ​ប្រាក់​ប្រហែល ៤៥ ភាគរយ​នៃ​ការកាន់កាប់​ភាគហ៊ុន​របស់គាត់​ពី​ឆ្នាំ ២០០៦ ដល់​អង្គការ​មូលនិធិ​ចំនួន ៥ ក្នុង​ចំនួន​សរុប​ប្រហែល ៣៤ ពាន់​លាន​ដុល្លារ​។​

​លោក​បា​ហ្វ​ហ្វិ​ត និង លោក​ហ្គេ​ត​បានចាប់ផ្តើម​យុទ្ធនាការ​មួយ​ឈ្មោះថា “​សន្យា​បរិច្ចាគ​” ក្នុង​ឆ្នាំ ២០១០ ដែល​ក្នុងនោះ​ពួក​មហាសេដ្ឋី​បាន​សន្យាថា​នឹង​ផ្តល់​ទ្រព្យសម្បត្តិ​យ៉ាងហោចណាស់​ពាក់កណ្តាល​របស់​ពួកគេ​ទៅ​បុព្វហេតុ​សប្បុរសធម៌​។​

​ក្រុមហ៊ុន​បានឱ្យដឹងថា លោក​បា​ហ្វ​ហ្វិ​ត​មានបំណង​បរិច្ចាគ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Berkshire ទាំងអស់​របស់លោក​ដ​ល់​ផ្នែក​សប្បុរសធម៌​តាមរយៈ​អំណោយ​ប្រចាំឆ្នាំ ដែល​នឹង​បំពេញ​រួចរាល់​ក្នុង​រយៈពេល ១០ ឆ្នាំ​បន្ទាប់ពី​អចលនទ្រព្យ​របស់លោក​ត្រូវបាន​ទូទាត់​រួច​៕ ដោយ៖ កញ្ញាដាលីស

លោក​វ៉ារិន បា​ហ្វ​ហ្វិ​ត