លោក​សុខ​សុ​ក្រឹ​ត្យា​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​

935
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​សព្វព្រះទ័យ​ត្រាស់បង្គាប់​តែងតាំង លោក សុខ សុ​ក្រឹ​ត្យា ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​

​យោងតាម​ព្រះរាជក្រឹត្យ​បានបង្ហាញ​ថា​ការ​ត្រាស់បង្គាប់​តែងតាំង​របស់​ព្រះមហាក្សត្រ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លងទៅនេះ​។​សូមបញ្ជាក់ថា​លោក​សុខ​សុ​ក្រឹ​ត្យា​ជា​កូនប្រុស​របស់លោក សុខ ឥសាន សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​បច្ចុប្បន្ន​លោក​សុខ សុ​ក្រឹ​ត្យា មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។

លោក​សុ​ក្រឹ​ត្យា​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​, អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​, អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នយោបាយ និង​អនុបណ្ឌិត​ផ្នែក​សិល្បៈ​ទំនាក់ទំនង​ពី​ប្រទេស​ថៃ​។ លោក បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​កិច្ចការ​សាធារណៈ​ពី​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​ផងដែរ​៕S/